* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ អះអាងថាកិច្ចចរចាជាមួយអ៊ីរ៉ង់ដំណើរការទៅយ៉ាង «ល្អប្រសើរ» (Video inside)

01-07-2026 22:47

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយលោកបានចាត់ទុកជំនួបនៅទីក្រុងដូហា ថាជាការប្រជុំដ៏ «ល្អប្រសើរខ្លាំងណាស់»។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនពេលឡើងជិះយន្តហោះប្រធានាធិបតី (Air Force One) ដែលជាអំណោយពីប្រទេសកាតា ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ North Dakota លោក ត្រាំ បានគូសបញ្ជាក់ថា «មកទល់ពេលនេះ ដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងបោះជំហានទៅមុខយ៉ាងរលូន។ ពួកគេមានជំនួបប្រជុំដ៏ល្អ ហើយយើងនឹងរង់ចាំមើលបន្តទៀត»។

មេដឹកនាំអាមេរិករូបនេះបានបន្ថែមថា «កន្លងមក យើងបានវាយប្រហារពួកគេយ៉ាងចាស់ដៃ...ប៉ុន្តែពេលនេះពួកយើងកំពុងត្រូវរ៉ូវគ្នាវិញហើយ»។ ការលើកឡើងនេះ គឺសំដៅលើកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង បន្ទាប់ពីភាគីទាំងពីរបានបើកការបាញ់ប្រហារដាក់គ្នាកាលពីពេលថ្មីៗនេះ៕