* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វ៉េណេស៊ុយអេឡា ប្រកាសកាន់ទុក្ខ ៧ថ្ងៃ ខណៈអ្នកស្លាប់កើនដល់ ២២៩៥នាក់ (Video inside)

02-07-2026 08:50

(ការ៉ាកាស)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ២លើកដ៏ប្រល័យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់ គិតត្រឹមថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ខណៈប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសពីពិធីកាន់ទុក្ខរយៈពេល៧ថ្ងៃសម្រាប់ជនរងគ្រោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្ដីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត បានថយចុះកាលពីថ្ងៃពុធ ពោលគឺគម្រប់មួយសប្ដាហ៍នេះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ និង៧,៥រ៉ិចទ័រវាយប្រហារលើវ៉េណេស៊ុយអេឡា ដោយសម្លាប់មនុស្ស ២២៩៥នាក់ និងជាច្រើនពាន់នាក់កំពុងប្រឈមមុខនឹងការខ្វះខាតចំណីអាហារ។ ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃ។ គ្រោះរញ្ជួយដីបានបណ្ដាលឱ្យអគារជាច្រើនបាក់រលំ ហើយទីក្រុង La Guaira ស្ថិតនៅភាគខាងជើងរដ្ឋធានីការ៉ាកាស បានរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេ។ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះ រឿងអស្ចារ្យមួយបានកើតឡើងដោយក្រុមអ្នកជួយសង្រ្គោះបានរកឃើញក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់នៅរស់រានមានជីវិត កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ៦ថ្ងៃក្រោយគ្រោះរញ្ជួយដីកើតឡើង។

ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថាជនរងគ្រោះដទៃទៀតដែលជាប់នៅក្រោមគំនរអគារបាក់រលំទំនងជាមានភាគរយតិចណាស់ថាអាចនៅមានជីវិតក្នុងរយៈពេល៧២ម៉ោង ក្រោយគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា បើតាមប្រធានរដ្ឋសភាជាតិវ៉េណេស៊ុយអេឡា លោក Jorge Rodriguez ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃពុធ បានកើនដល់ ២២៩៥នាក់ និងច្រើនជាង ១១០០០នាក់ រងរបួស ហើយមនុស្សជិត ១៣០០០នាក់បាត់បង់ផ្ទះសម្បែង។ ដោយឡែក អង្គការសហប្រជាជាតិបានវាយតម្លៃ ៥០ ០០០នាក់បាន និងកំពុងបាត់ខ្លួន៕