* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មនុស្ស ២នាក់ស្លាប់ ១៦នាក់រងរបួសក្នុងការវាយប្រហាររបស់រុស្ស៉ី លើទីក្រុងកៀវ (Video inside)

02-07-2026 09:17

(Reuters)៖ កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ជាមួយដ្រូន និងមីស៊ីល កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ២នាក់ស្លាប់ និង១៦នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Tymur Tkachenko ជាប្រធានរដ្ឋបាលយោធានៃរដ្ឋធានីបានឱ្យដឹងថាមនុស្ស២នាក់បានស្លាប់ និង១៦នាក់រងរបួសនៅក្នុងការវាយប្រហារដោយដ្រូន និងមីស៊ីលបាលិស្ទីគពីសំណាក់ រុស្ស៉ី។ តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។ ចំណែក អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានបង្ហោះសារលើបណ្ដាញទំនាក់ទំនង Telegram ថាផ្នែកខ្លះនៃ អគារអាផាតធឺមិនមួយបានបាក់រលំ។

ការវាយប្រហាររបស់រុស្ស៉ីកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានព្រមានទុកមុនថារុស្ស៉ីអាចនឹងបើកការវាយប្រហារលើទីក្រុងកៀវ។ ការវាយប្រហាររបស់ រុស្ស៉ីក៏បានជំរុញឱ្យប៉ូឡូញជាប្រទេសជិតខាងអ៊ុយក្រែន ព្រមទាំងជាសមាជិក NATO និងសហភាពអឺរ៉ុបចល័តយន្ដហោះចម្បាំងជាវិធានការបង្ការការពារផងដែរ៕