* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការសិក្សាថ្មីមួយ រកឃើញថាមានទាហានលើស ២លាននាក់ ស្លាប់ រងរបួស និងបាត់ខ្លួន ក្នុងសង្រ្គាមអ៊ុយក្រែន (Video inside)

02-07-2026 09:52

(វ៉ាស៊ីនតោន)៖ ការសិក្សាមួយចេញផ្សាយដោយមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថាសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់ ហើយក្នុងនោះរុស្ស៉ីបាត់បង់ចំនួនកងទ័ពច្រើនជាងគេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាម CSIS ចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួននៅក្នុងចំណោមទាហានរុស្ស៉ី និងអ៊ុយក្រែនច្របាច់បញ្ចូលគ្នា មានលើស ២លាននាក់។ CSIS ក្នុងការសិក្សារបស់ខ្លួន បានវាយតម្លៃថាទាហានរុស្ស៉ី ចន្លោះពី ៤០០ ០០០នាក់ ដល់ ៤៥០ ០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតជាសរុបទាំងអ្នកស្លាប់ រងរបួស និងបាត់ខ្លួន ក្នុងចំណោមទាហានរុស្ស៉ីមានដល់ទៅ ១,៤លាននាក់។

CSIS បានឱ្យដឹងទៀតថាព្រមពេលជាមួយគ្នា ទាហានអ៊ុយក្រែនចន្លោះពី ៥២៥ ០០០នាក់ ដល់ ៦២៥ ០០០នាក់បានស្លាប់ រងរបួស និងបាត់ខ្លួន ហើយចន្លោះពី ១២៥ ០០០នាក់ ដល់ ១៥០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នា។

គួរបញ្ជាក់ថា បើតាម CSIS ទាហានរុស្ស៉ីស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន មានចំនួនច្រើនជាង៤ដង បើធៀ​បទៅនឹងទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្រ្គាមទាំងអស់ដែលសហរដ្ឋអាមេរិក បានប្រឡូកចាប់តាំងពីសង្រ្គាមលោកលើកទី២មក៕