* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក អ៉ីរ៉ង់ បិទបញ្ចប់កិច្ចចរចាក្នុងទីក្រុងដូហា តែគ្មានសញ្ញាបោះជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែង (Video inside)

02-07-2026 10:40

(ដូហា)៖ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានបិទបញ្ចប់កិច្ចចរចាដោយប្រយោលជុំថ្មីមួយទៀត កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមិនមានសញ្ញាថាពួកគេបានបោះជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងមួយនោះទេ ហើយផ្ទុយទៅវិញកិច្ចចរចាបានផ្តោតលើបញ្ហាដែលភាគីទាំងសងខាងបានអះអាងថាត្រូវបានដោះស្រាយរួចហើយ នៅពេលកិច្ចព្រមព្រៀងបឋមមួយត្រូវបានចុះហត្ថលេខាកាលពីជាង ២សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ដោយផ្អែកលើប្រភពដឹងពីចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក្នុងទីក្រុងដូហា ប្រទេសកាតា បានឱ្យដឹងថាក្រុមអ្នកចរចាបានចំណាយពេល ២ថ្ងៃ ក្នុងទីក្រុងដូហា ដើម្បីពិភាក្សាពីការធ្វើចរាចរឆ្លងកាត់ច្រកសមុទ្រ Hormuz និងការបញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ងដែលត្រូវបានបង្កក ជាលក្ខខណ្ឌសំខាន់ចំនួន២ នៃកិច្ចព្រមព្រៀងបឋម។

បើតាមក្រសួងការបរទេសកាតា កិច្ចចរចាជំបន្ទាប់នឹងត្រូវធ្វើឡើង បន្ទាប់ពីការរៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានរំពឹងថានឹងត្រូវបញ្ចុះសពនៅថ្ងៃទី៩ ខែកក្កដានេះ។ នៅឯទីក្រុងវ៉ាស៊ីនតោនវិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថាភាគីទាំងសងខាងបានបង្កើត ភាពរីកចម្រើនស្ដីពីការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ ប៉ុន្តែប្រភពដែលប្រាប់ Reuters បានអះអាងថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់មិនត្រូវបានលើកឡើងក្នុងកិច្ចចរចានោះទេ៕