* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តម្លៃប្រេងអន្តរជាតិ បន្តធ្លាក់ចុះ ក្រោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បូកសរុបការពិភាក្សានៅកាតា (Video inside)

02-07-2026 11:12

(Reuters)៖ តម្លៃប្រេងឆៅ បានធ្លាក់ចុះ នៅដើមដំបូងនៃការជួញដូរថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសកាតា អះអាះថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល ដែលបញ្ចប់ទៅកាលពីថ្ងៃពុធ ដោយផ្តោតលើបញ្ហាច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ៧០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះអស់ ១ភាគរយ ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជិត ៦៨ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ១.២១ភាគរយ។

ប្រភពបានឱ្យដឹងថា ក្រុមអ្នកចរចាអាមេរិក និងអ៉ីរ៉ង់ បានចំណាយពេល ២ថ្ងៃនៅក្នុងទីក្រុងដូហា ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz និងការបន្ធូរបន្ថយការបង្កកលុយរបស់អ៉ីរ៉ង់។ តាមក្រុមហ៊ុនជួញដូរ Haitong Futures ដោយសារច្រកសមុទ្រ Hormuz នៅតែបើកចំហហើយមានលំហូរប្រេង ការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារ បន្តជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ ចំពេលដែលមានការរំពឹងទុកខ្លាំងអំពីការផ្គត់ផ្គង់លើសតម្រូវការ៕