* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីការបរទេសគុយបា ថាការចរចាជាមួយសហរដ្ឋអាមេរិក គ្មានភាពរីកចម្រើន (Video inside)

02-07-2026 12:04

(ឡាហាវ៉ាន)៖ រដ្ឋមន្រ្តីការបទេសគុយបា បាននិយាយថា ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយសហរដ្ឋអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក ដែលបានហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រទេសនេះយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។

លោក Bruno Rodriguez ប្រាប់ Reuters ថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងបង្កឱ្យមានអ្នកស្លាប់នៅក្នុងប្រទេសគុយបា ខណៈការដួលរលំផ្នែកសេដ្ឋកិច្ច កង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងថាមពលអគ្គិសនីយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យជីវិតប្រជាជនប្រមាណ ៩លាននាក់ ស្ទើរតែមិនអាចទ្រាំទ្របាន។ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាហាវ៉ាន លោក Rodriguez បានឱ្យដឹងថា ការប្រព្រឹត្តជាទូទៅនៃគណៈប្រតិភូរដ្ឋបាលអាមេរិក គឺមានការគោរពគ្នា ប៉ុន្តែអមដោយការគំរាមកំហែងឥតឈប់ឈរមកលើគុយបា ប្រើវិធានការបង្ខិតបង្ខំ និងសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈប្រមាថពាក់ព័ន្ធនឹងឯករាជ្យគុយបា។

ជុំវិញការលើកឡើងរបស់ លោក Rodriguez ក្រសួងការបរទេសអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕