* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ីថាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន គឺជាការសងសឹកសកម្មភាពនាពេលថ្មីៗនេះរបស់ទីក្រុងកៀវ (Video inside)

02-07-2026 13:32

(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន រួមជាមួយទីតាំងដទៃទៀត ដោយប្រើប្រាស់អាវុធនិងដ្រូន រយៈចម្ងាយឆ្ងាយ ហើយមានភាពជាក់លាក់ខ្ពស់ ដែលបាញ់ចេញពីផ្ទៃអាកាស ដីគោក និងផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា ខ្លួនបានវាយប្រហារលើមូលដ្ឋានយោធានិងថាមពល នៅជុំវិញទីក្រុងកៀវ ព្រមទាំងព្រលានយន្តហោះយោធា នៅក្នុងតំបន់មួយចំនួន ដូចជានៅ Poltava និង Dnipropetrovsk ហើយទីក្រុងមូស្គូ បានអះអាងថា វាគឺជាការសងសឹកសម្រាប់ការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗនេះ មកលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់ខ្លួន។

អ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារលើរដ្ឋធានីកៀវ នាថ្ងៃព្រហស្បតិ៍នេះ ហើយបណ្តាលឱ្យមនុស្សស្លាប់​យ៉ាងហោច១០នាក់ និងជាង៥០នាក់ផ្សេងទៀតរងរបួស។ ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងដែរថា រុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ចំនួន៣២៧គ្រឿង កាលពីវេលាយប់កន្លងទៅ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារតាមអាកាស ចូលជ្រៅមកក្នុងប្រទេសរុស្ស៉ី ជាហេតុបង្ក​ឱ្យមានវិបត្តិប្រេងឥន្ធនៈ នៅក្នុងប្រទេសផលិតប្រេងធំជាងគេទី៣របស់ពិភពលោកមួយនេះ ហើយបង្ខំឱ្យទីក្រុងមូស្គូ ត្រូវងាកទៅនាំចូលប្រេងសាំងពីប្រភពឆ្ងាយៗ ដូចជាឥណ្ឌាជាដើម៕