* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស៉ីលី និងអ៊ុយរូហ្កាយ ពិភាក្សាគ្នាអំពីមធ្យោបាយបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន (Video inside)

02-07-2026 14:23

(ម៉ុងតេវីដេអូ)៖ កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីនៃប្រទេសស៉ីលីនិងអ៊ុយរូហ្កាយ បានជួបគ្នាពិភាក្សា​អំពី មធ្យោបាយដើម្បីបង្រ្កាបឧក្រិដ្ឋកម្មជាបណ្តាញ ខណៈវាជាបញ្ហាដែលក្រុមអ្នកនយោបាយស្តាំនិយម បាននាំគ្នាសន្យាដោះស្រាយ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយបានជួយឱ្យពួកគេឈ្នះអំណាចជាបន្តបន្ទាប់ នៅពាសពេញតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតីស៉ីលី លោក Jose Antonio Kast និងប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានជួបជជែកគ្នា​មួយថ្ងៃក្រោយចូលរួមកិច្ចប្រជុំប្លុកពាណិជ្ជកម្មប្រចាំតំបន់ ដែលហៅថា Mercosur នៅឯប្រទេសប៉ារ៉ាហ្កាយ។ លោក Kast បានបង្ហាញក្តីសង្ឃឹមថា អ៊ុយរូហ្កាយនិងប៉ារ៉ាហ្កាយ នឹងអាចចូលរួមឆាប់ៗជាមួយស៉ីលី ក្នុងការចុះកិច្ចព្រមព្រៀងប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម ដើម្បីបង្រ្កាបបណ្តាញក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង ដែលមានឥទ្ធិពលធំ និងដែលបានបញ្ជូនគ្រឿងញៀនប្រភេទកូកាអ៉ីន ក្នុងបរិមាណយ៉ាងច្រើនចេញពីតំបន់អាមេរិកខាងត្បូង ចូលទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។

ក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយលោក Orsi លោក Kast បាននិយាយថា «ឧក្រិដ្ឋកម្មជាបណ្តាញ អាចបោសសម្អាតចេញ​ពីប្រទេសមួយបាន ប៉ុន្តែត្រូវការឱ្យមានគោលការណ៍ដូចគ្នា នៅក្នុងប្រទេសទាំងអស់ ដើម្បីអាចលុបបំបាត់វាចោលទាំងស្រុង»។

ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Kast ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅប្រទេសស៉ីលី កាលពីខែធ្នូ ឆ្នាំ២០២៥ ជាមួយការសន្យាថា នឹងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្មក៏ដូចជាអន្តោប្រវេសន៍ខុសច្បាប់ ដែលលោកបន្ទោសថា បាននាំយកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមជនអន្ធពាល ចូលមកក្នុងស៉ីលី ដែលជាប្រទេសមានភាពរីកចម្រើនខ្លាំងមួយ នៅអាមេរិកឡាទីន។

គួរបញ្ជាក់ថា អត្រាឃាតកម្មនៅស៉ីលី បានកើនឡើងទ្វេដង អំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺកើនដល់៥,៤ ក្នុងចំណោមប្រជាជន១០០,០០០នាក់ ខណៈនៅអ៊ុយរូហ្កាយ អត្រានេះគឺលើសអត្រានៅស៉ីលីស្ទើគុណនឹងពីរ៕