* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាមេរិកសម្រេចមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី ជាមួយកាណាដានិងម៉ិកស៉ិក ខណៈព្យាយាមចង់បានការផ្លាស់ប្តូរ (Video inside)

02-07-2026 14:55

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានបដិសេធបន្តកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៉ិក ដែលជារបត់ថ្មីអាចឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម (USMCA) ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកការផ្លាស់ប្តូរ ដើម្បីព្យាយាមស្តារការងារផលិតកម្មឡើងវិញ និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។

អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និយាយថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយម៉ិកស៉ិក និងកាណាដា ដើម្បីដោះស្រាយចំណុចខ្វះខាតនៃ USMCA ក៏ដូចជាឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយប្រទេសទាំងពីរ។ លោក Greer បានឱ្យដឹងថា នឹងមានកិច្ចចរចាទ្វេភាគី USMCA ជាមួយម៉ិកស៉ិក អំឡុងថ្ងៃទី២០ ខែកក្កដា។

តាមមន្ត្រីជាន់ខ្ពស់អាមេរិក កិច្ចពិភាក្សាក្នុងទីក្រុងម៉ិកស៉ីកូ នឹងផ្តោតលើការពង្រឹងច្បាប់ប្រភពដើម របស់តំបន់អាមេរិកខាងជើង សម្រាប់រថយន្ត និងទំនិញឧស្សាហកម្មផ្សេងៗ ក៏ដូចជាផ្នែកសន្តិសុខសេដ្ឋកិច្ច ដើម្បីរារាំងប្រទេសដទៃទៀត រួមទាំងចិនពីការទទួលបានប្រយោជន៍ពីការចូលប្រើប្រាស់ USMCA។

គួរបញ្ជាក់ថា តាមរយៈការសម្រេចចិត្តដូចខាងលើ​ កិច្ចព្រមព្រៀង USMCA នឹងបន្តមានសុពលភាព១០ឆ្នាំទៀត ប៉ុន្តែត្រូវមាន​ការពិនិត្យមើលឡើងវិញជារៀងរាល់ឆ្នាំ មុនពេលវាផុតសុពលភាព លុះត្រាតែប្រទេសទាំងពីរយល់ស្របបន្តវាឡើងវិញ ជាមួយ​ការផ្លាស់ប្តូរ៕