* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកឆ្លងជំងឺអេបូឡា នៅកុងហ្គោកើនដល់ ១ ៤០៦នាក់ អ្នកស្លាប់កើនដល់ ៤៣៨នាក់ (Video inside)

02-07-2026 15:13

(គីនស្ហាសា)៖ នៅក្នុងការធ្វើបច្ចុបន្នភាព គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។

អ្នកជំងឺអេបូឡា ១៩២នាក់បានជាសះស្បើយ ខណៈដែល ៦០៩នាក់កំពុងទទួលការព្យាបាល។ ការរាលដាលជំងឺ នៅតែប្រមូលផ្តុំក្នុងបណ្តាខេត្តភាគខាងកើត ដូចជា Ituri, North Kivu និង South Kivu ជាទីដែលប្រតិបត្តិការឃ្លាំមើល ថែទាំសុខភាព និងការឆ្លើយតបកំពុងបន្ត។

តាមរដ្ឋាភិបាលកុងហ្គោ សមត្ថភាពឆ្លើយតបកំពុងត្រូវបានពង្រឹង តាមរយៈការដាក់ពង្រាយយានជំនិះ និងរថយន្តសង្គ្រោះបន្ទាន់ ការផ្គត់ផ្គង់ថ្នាំពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ក៏ដូចជាការពង្រឹងកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនង និងសកម្មភាពក្នុងសហគមន៍។

កុងហ្គោ បានប្រកាសពីផ្ទុះឡើងនៃជំងឺអេបូឡា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦។ អាជ្ញាធរសុខាភិបាល និងដៃគូអន្តរជាតិ បានព្រមានម្តងហើយម្តងទៀត ថាបញ្ហាអសន្តិសុខ ការចល័តរបស់ប្រជាជន សម្ពាធលើមណ្ឌលសុខភាព និងការតាមដានទំនាក់ទំនងមិនពេញលេញ បន្តធ្វើឱ្យស្មុគស្មាញដល់ការងារឆ្លើយតប៕