* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុន Saudi Aramco បង្កើនការនាំចេញប្រេង និងដាក់តម្លៃលក់ប្រញាប់ (Video inside)

02-07-2026 15:33

(ឌូបៃ)៖ ទិន្នន័យផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្ម បានឱ្យដឹងថា កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីតសរុប ១០លានបារ៉ែលពីទីក្រុង Ras Tanura បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ ដោយក្រុមហ៊ុន Saudi Aramco បានដាក់លក់ក្នុងតម្លៃលក់ប្រញាប់ ដើម្បីបង្កើនល្បឿននៃលក់នៅតំបន់អាស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២៦។

Saudi Aramco ចាប់ផ្តើមដំណើរការផ្ទុកប្រេងឡើងវិញ នៅទីក្រុងកំពង់ផែ Ras Tanura ដែលជាកំពង់ផែប្រេងធំជាងគេបំផុតរបស់ពិភពលោក កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយផ្អាកប្រតិបត្តិការជិត ៤ខែ។ ក្រុមហ៊ុនប្រេងជាតិអារ៉ាប៊ីសាអូឌីតមួយនេះ កំពុងបង្កើនការដឹកជញ្ជូនទៅអាស៉ី នាំឱ្យការផ្គត់ផ្គង់មានកាន់តែច្រើន ដែលធ្វើឱ្យប្រេងឆៅប្រភេទ Brent ធ្លាក់មកត្រឹមប្រហែល ៧០ដុល្លារក្នុងមួយបារ៉ែល។

ប្រភពពាណិជ្ជកម្មជាច្រើនដែលបដិសេធបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហានេះ និយាយថា បន្ថែមលើការប្រើកងនាវាដឹកប្រេង Bahri សម្រាប់ការដឹកជញ្ជូន Saudi Aramco ក៏បានផ្តល់តម្លៃលក់ភ្លាមៗ ជូនដល់អតិថិជនអាស៉ី ដើម្បីទាក់ទាញតម្រូវការ ខណៈការប្រកួតប្រជែងក្នុងចំណោមអ្នកផ្គត់ផ្គង់ មានការកើនឡើង៕