* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាជិកសភាជាន់ខ្ពស់ចិន នឹងទៅចូលរួមពិធីបុណ្យសពអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ ដែលស្លាប់ក្នុងសង្រ្គាមជាមួយអាមេរិក

02-07-2026 16:00

(ប៉េកាំង)៖ ក្រសួងការបរទេសនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថា សមាជិកសភាជាន់ខ្ពស់ លោក He Wei នឹងធ្វើដំណើរទៅចូលរួមពិធីបុណ្យសព របស់អតីតមេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នៅឯទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា កម្មវិធីដែលលោកនឹងត្រូវចូលរួម គឺនៅថ្ងៃទី៣ ខែកក្កដា។ លោក He មានមុខតំណែងជា អនុប្រធាននៃស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន គឺគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន។

លោក Khamenei ត្រូវបានសម្លាប់ កាលពីថ្ងៃដំបូងនៃសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល ប្រឆាំងលើប្រទេសអ៉ីរ៉ង់ ដែលផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ពិធីបុណ្យថ្នាក់ជាតិរបស់លោក នឹងចាប់ផ្តើមជាផ្លូវការ នៅរដ្ឋធានីតេហេរ៉ង់នាថ្ងៃទី៤ ខែកក្កដា ហើយបិទបញ្ចប់ជាមួយការបញ្ចុះសព នៅឯស្រុកកំណើតរបស់លោក គឺនៅទីក្រុង Mashhad ភាគឦសានប្រទេស នាថ្ងៃទី៩ ខែកក្កដា។

គួរបញ្ជាក់ថា អ៉ីរ៉ង់និងសហរដ្ឋអាមេរិក ទើបតែបានបិទបញ្ចប់កិច្ចចរចាដោយប្រយោលជុំថ្មីមួយទៀត កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រសួងការបរទេសកាតា ដែលជាអ្នកកំពុងជួយសម្រុះសម្រួលជម្លោះ បានប្រាប់ថា កិច្ចចរចាជុំបន្ទាប់នឹងត្រូវធ្វើឡើង បន្ទាប់ពីការរៀបចំពិធីបុណ្យសពរបស់លោក Khamenei៕