* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មហាសន្និបាតអបអរសាទរខួប ១០៥ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

02-07-2026 16:52

(ប៉េកាំង)៖ ព្រឹកថ្ងៃទី១ ខែកក្កដា មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន បានប្រារព្ធឡើងយ៉ាងមហោឡារិក នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន “មេដាយ ១ កក្កដា” ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការសួរសុខទុក្ខ ចំពោះសមាជិកបក្សគ្រប់រូប ! លោកថ្លែងថា រយៈពេល ១០៥ ឆ្នាំ គណបក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ នូវបេសកកម្មនិងគោលបំណងដើមរបស់ខ្លួន ដែលស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងការស្តាភាពរុងរឿងរបស់ ប្រជាជាតិចិនឡើវិញ ដែលជាសមិទ្ធផលដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រចិនរាប់ពាន់ឆ្នាំ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានកែប្រែអនាគតនិងជោគវាសនារបស់ប្រជាជនចិនពីប្វសគល់ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំ បានត្រួសត្រាយផ្លូវដ៏ត្រឹមត្រូវសម្រាប់ឆ្ពោះទៅការសម្រេចបាន នូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានបង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លារបស់លទ្ធិម៉ាក្ស ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះការវិវត្តនៃប្រវត្តិសាស្ត្រពិភពលោក និងបានបង្កើតបក្សកុម្មុយនីស្តចិន ដ៏មានឥទ្ធិពលមួយ ។

លោកបានថ្លែងថា មូលហេតុដែលបក្សកុម្មុយនីស្តចិនអាចសម្រេចបាន នូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ក្នុងដំណើរតស៊ូព្យាយាម រយៈពេល ១០៥ ឆ្នាំ និងមូលហេតុដែលប្រវត្តិសាស្ត្រ និងប្រជាជនបានជ្រើសរើសយកបក្សកុម្មុយនីស្តចិន គឺស្ថិតនៅត្រង់ចរិតលក្ខណៈដ៏ឆ្នើមរបស់បក្សកុម្មុយនីស្តចិន ដែលគណបក្សនយោបាយនិងកម្លាំងនយោបាយដទៃទៀត មិនអាចប្រៀបផ្ទឹមបាន ពោលគឺការស្វែងរកសច្ចភាពជាដរាប និងចាក់ឫសយ៉ាងជ្រៅក្នុងចំណោមប្រជាជន មានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ សម្របខ្លួនទៅតាមនិន្នាការនៃការអភិវឌ្ឍ ហ៊ាននិងប្រសប់ធ្វើការតស៊ូប្រយុទ្ធ និងផ្តោតលើការពង្រឹងសមត្ថភាពខ្លួនឯង។

លោក Xi Jinping បានលើកឡើងថា យើងត្រូវផ្សព្វផ្សាយចរិតលក្ខណៈដ៏ឆ្នើមរបស់បក្សជាបន្តបន្ទាប់ ដោយបន្ស៊ីគ្នាជាមួយសភាពការណ៍ថ្មីយ៉ាងជាក់ស្តែង ពង្រឹងជំនឿងចិត្តនិងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសមិទ្ធផលថ្មីៗ ឥតឈប់ឈរស្របតាមយុគសម័យ និងមិនធ្វើឱ្យប្រជាជនខកបំណង។

លោក Xi Jinping បានថ្លែងថា ប្រជាជនជាអ្នកបង្កើតប្រវត្តិសាស្រ្ត និងជាវីរជនដ៏ពិតប្រាកដ។ នៅទីនេះ ខ្ញុំសូមតាងនាមមជ្ឈិមបក្ស សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនទូទាំងប្រទេស និងឥស្សរជនគ្រប់មជ្ឈដ្ឋាន ដែកំពុងបំពេញភារកិច្ចនៅគ្រប់ទីកន្លែង! សូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះជនរួមជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុង ជនរួមជាតិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ជនរួមជាតិតំបន់តៃវ៉ាន់ និងជនរួមជាតិនៅឯនាយសមុទ្រ!

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជននិងមិត្តភក្តិ នៃបណ្តាប្រទេសនានាដែលបានរួមរស់នៅ ដោយមេត្រីភាពជាមួយប្រជាជនចិន យកចិត្តទុកដាក់និងគាំទ្រដល់បុព្វហេតុបដិវត្តន៍ បុព្វហេតុកសាង និងបុព្វហេតុកំណែទម្រង់របស់ប្រទេសចិន!

លោកបានលើកឡើងថា ការដោះស្រាយបញ្ហាតៃវ៉ាន់ សម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុង ជាភារកិច្ចប្រវត្តិសាស្ត្រមិនងាករេរបស់បក្ស និងជាក្តីប្រាថ្នារួមរបស់កុលបត្រកុលធីតាចិន។ យើងគួរអនុវត្តយុទ្ធសាស្ត្រទូទៅ របស់បក្សស្តីពីការដោះស្រាយបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់គោលការណ៍ចិនមួយនិង «គំនិតឯកភាពឆ្នាំ១៩៩២» រួមសាមគ្គីជាមួយជនរួមជាតិតៃវ៉ាន់ ពង្រីកការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយបន្ស៊ីគ្នារវាងត្រើយទាំងសង ខាងនៃច្រកសមុទ្រតៃវ៉ាន់ឱ្យកាន់តែស៊ីជម្រៅ បង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះពួកអបគមន៍ដែលចង់បំបែកឱ្យតៃវ៉ាន់ឯករាជ្យ និងប្រឆាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ដើម្បីជំរុញបុព្វហេតុបង្រួមមាតុប្រទេស។

លោក Xi Jinping បានបន្តថា ប្រទេសខ្លាំងចាំបាច់ត្រូវពង្រឹងកងទ័ពឱ្យខ្លាំង កងទ័ពខ្លាំងទើបប្រទេសជាតិមានសន្តិសុខ។ ក្នុងដំណើរថ្មី ចាំបាច់ត្រូវបន្តពង្រឹកមាគ៌ាកសាងកងទ័ពឱ្យខ្លាំងក្លាតាមលក្ខណៈពិសេសចិន ជំរុញឱ្យការការពារជាតិ និងការធ្វើទំនើបកម្មកងទ័ពអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមពេលកំណត់, ត្រូវពន្លឿនការកសាងកងទ័ពចិនឱ្យក្លាយជាកងកម្លាំង ឈានមុខលើពិភពលោក ដែលអាចគាំពារយ៉ាងមឺងម៉ាត់ចំពោះអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍នៃការអភិវឌ្ឍជាតិ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការគាំពារសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក។

គួរបញ្ជាក់ថា «មេដាយ ១ កក្កដា» គឺជាការផ្តល់កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស «មេដាយ ១ កក្កដា»ត្រូវបានប្រារព្ធឡើងលើកដំបូងនៅឆ្នាំ២០២១ ខណៈពេលខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលមានសមាជិកបក្សចំនួន ២៩ រូប ទទួលបានមេដាយនេះ។ ឆ្នាំនេះគឺជាលើកទីពីរហើយ ដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្រេចចិត្តផ្តល់ «មេដាយ ១ ខែកក្កដា» ជូនដល់សមាជិកបក្សចំនួន ៨ រូប ដើម្បីកោតសរសើរពីការរួមចំណែកដ៏លេចធ្លោរបស់ពួកគេចំពោះបក្ស និងប្រជាជន។ សមាជិកបក្សដែលទទួលបាន«មេដាយ ១ កក្កដា»លើកនេះ បូករួមទាំងទាហានជើងចាស់ ជនគំរូបម្រើការងារលុបបំបាត់ភាពក្រីក្រនិងអភិវឌ្ឍជនបទ គ្រូពេទ្យដែលបំពេញភារកិច្ចនៅតំបន់ព្រំដែន បុគ្គលិកធ្វើការនៅសហគមន៍ លេខាធិការបក្សប្រចាំភូមិ និងអ្នកជំនាញវិស្វកម្មជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន