* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការជឿទុកចិត្តប្រៀបដូចនឹងមាស៖ រឿងរ៉ាវអំពីលិខិតបញ្ជាក់ការច្រូតស្រូវសាលីក្នុងអំឡុងពេលមហាដំណើរ

02-07-2026 17:57

(បេ៉កាំង)៖ «ប្រគល់ស្រូវមួយចានចុងក្រោយឱ្យទ័ពក្រហមទុកជាស្បៀង» ក្នុងចំណោមរឿងរ៉ាវប្រវត្តិសាស្ត្រដែលលោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់ដកស្រង់ រឿងដែលកងទ័ពក្រហមគោរពវិន័យទទួលបាន ការជឿទុកចិត្តដ៏មានតម្លៃបំផុតពីប្រជាជនចិន គ្រប់ជនជាតិជារឿងដ៏គួរឱ្យរំភើបចិត្តមួយ។ គោរពវិន័យយ៉ាងម៉ឺងម៉ាត់ សាមគ្គីយ៉ាងជិតស្និទ្ធ មហាដំណើរបានសាងស្មារតីបែបនេះ ឱ្យប្រជាជនចិនជំនាន់ក្រោយៗ។

គ្រាកាន់តែលំបាក កាន់តែរួមសាមគ្គីគ្នា «លិខិតបញ្ជាក់ការច្រូតស្រូវសាលី» ជាសក្ខីភាពនៃការកសាងជំនឿចិត្តរបស់ ប្រជាជនជនជាតិ Zang ចំពោះកងទ័ពក្រហម។ នាខែកក្កដា ឆ្នាំ១៩៣៥ កងទ័ពក្រហមបានធ្វើមហាដំណើរមកដល់ ភាគខាងលិចនៃខេត្តសឺឈួន ប្រជាជនទីនោះជាជនជាតិ Zang ដោយជឿលើការផ្សាព្វផ្សាយចេតនាអាក្រក់នៃពួកប្រឆាំង ប្រជាជនទីនោះបានគេចខ្លួនក្នុងភ្នំ ទុកចោលដីស្រូវសាលីទុំ។ ទោះបីជាប្រឈមមុខនឹងគ្រោះថ្នាក់នៃភាពអត់ឃ្លានក៏ដោយ ប៉ុន្តែកងទ័ពក្រហមនៅតែគោរពវិន័យយ៉ាងម៉ឺងម៉ាត់ បានធ្វើផ្លាកច្រូតស្រូវសាលី ក្នុងបំណងរៀបប្រមូលអាហារ ។

បន្ទាប់ពីបានច្រូតកាត់ដីឡូត៍មួយ ទាហានទ័ពក្រហមក៏ដោតផ្លាកឈើមួយក្បែរដីស្រែ ដែលសរសេបញ្ជាក់ថាដីនេះច្រូតបាន ស្រូវប៉ុន្មានគីឡូក្រាម មហាជនវិលមកផ្ទះវិញហើយអាចសរសេរតម្លៃដោយខ្លួនឯងបាន ហើយសន្យាថាយកផ្លាកនេះ អាចទៅដោះដូរ យកប្រាក់ឬសម្ភារៈពីអង្គភាពកងទ័ពក្រហមណាមួយក៏បាន។ ប៉ុន្មានថ្ងៃក្រោយមក អ្នកភូមិបានត្រឡប់មកផ្ទះវិញ បានឃើញភូមិនៅសុខសាន្តមិនបានត្រូវបំផ្លាញ វាលស្រែត្រូវរៀបដោយមានសណ្តាប់ធ្នាប់ នៅក្បែរដីស្រែបានដាក់ផ្លាកជា «លិខិតខ្ចីស្រូវ» ពួកគេក៏ជឿថាកងទ័ពនេះមិនមែនជាចោរប្លន់ទេ។ ខណៈទាហានទ័ពក្រហមនៅតែស្នាក់នៅខាងក្រៅ មិនដែលចូលរំខានក្នុងទីធ្លារនិងផ្ទះរបស់អ្នកភូមិឡើយ។

ស្បៀងដែលច្រូតបានពីទីនេះបានគាំទ្រកងទ័ពក្រហមអាចបន្តធ្វើដំណើរបាន រហូតដើរឆ្លងផុតវាលស្មៅ ។ ឈានដល់បច្ចុប្បន្ន «លិខិតបញ្ជាក់ការច្រូតស្រូវសាលី» បានក្លាយជាសក្ខីភាពមួយនៃសាមគ្គីភាពរបស់ប្រជាជនចិនគ្រប់ជនជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន