* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែលកុំឱ្យវាយប្រហារ មុនពិធីដង្ហែសពអតីតមេដឹកនាំកំពូល អាលី ខាមេណៃ (Video inside)

02-07-2026 21:43

(ឌូបៃ)៖ មេបញ្ជាការយោធាអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើប្រទេសអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ (Ali Khamenei) ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃដំបូងនៃសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អាលី អាប់ដុលឡាហ៊ី (Ali Abdollahi) មេបញ្ជាការនៃទីបញ្ជាការកណ្តាល Khatam al-Anbiya បានសង្កត់ធ្ងន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «យើងសូមព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាមេរិក និងរបបស៊ីយ៉ូនីស (អ៊ីស្រាអែល) ឱ្យជៀសវាងការគណនាខុស និងត្រូវគិតពីការវាយបកសងសឹកយ៉ាងចាស់ដៃពីកងកម្លាំងប្រដាប់អាវុធរបស់យើង ចំពោះរាល់ការគំរាមកំហែ

ង និងការឈ្លានពាន»។

គួរបញ្ជាក់ថា ពិធីដង្ហែសពលោក អាលី ខាមេណៃ នឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកក្កដា ក្នុងរដ្ឋធានីតេហេរ៉ង់ និងបញ្ចប់នៅថ្ងៃទី០៩ ខែកក្កដា ជាមួយនឹងការបញ្ចុះសពនៅក្នុងទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោក ដោយមានការរៀបចំពិធីបន្ថែមនៅតាមបណ្តាទីក្រុងផ្សេងៗ និងនៅប្រទេសអ៊ីរ៉ាក់ផងដែរ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) ក៏បានចេញសារព្រមានស្រដៀងគ្នានេះដែរ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានលើកឡើងថាមេដឹកនាំកំពូលបច្ចុប្បន្ន លោក ម៉ូចតាបា ខាមេណៃ (Mojtaba Khamenei) កំពុងស្ថិតក្នុង «បញ្ជីមុខសញ្ញាត្រូវសម្លាប់» របស់ខ្លួន។ ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ក៏បានប្រកាសពីការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ននៅតាមទីក្រុងជាច្រើន រួមទាំងទីក្រុងតេហេរ៉ង់ និង Mashhad ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលពិធីបុណ្យសពនេះផងដែរ៕