* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហ្វីលីពីនឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ បន្ទាប់ពីព្យាយាមអស់ជិត ៤ទសវត្សរ៍ (Video inside)

02-07-2026 23:06

(ម៉ានីល)៖ ធនាគារពិភពលោក បានដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (UMIC) បន្ទាប់ពីប្រទេសនេះសម្រេចបានប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ (GNI per capita) ក្នុងកម្រិតកំណត់ត្រា ៤,៨៥០ដុល្លារអាមេរិក ដែលនេះគឺជាគោលដៅអភិវឌ្ឍន៍ជាតិដែលហ្វីលីពីនប្រាថ្នាចង់បានតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ។

ចំណាត់ថ្នាក់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (UMIC) របស់ធនាគារពិភពលោក គឺសម្រាប់ប្រទេសដែលមានប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ (GNI) ចន្លោះពី ៤,៦៣៦ដុល្លារ ទៅ ១៤,៣៧៥ដុល្លារ។ កាលពីឆ្នាំមុន ហ្វីលីពីនខ្វះតែ ២៦ដុល្លារប៉ុណ្ណោះ ទើបអាចឈានដល់កម្រិតនេះ ដោយទទួលបានត្រឹម ៤,៤៧០ដុល្លារ។ ធនាគារពិភពលោកបានកោតសរសើរថា ការឡើងឋានៈនេះ មិនមែនបានមកពីការរីកចម្រើនតែមួយវិស័យនោះទេ ប៉ុន្តែវាគឺជាការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យម ៥,៨ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជារួម។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ដោយចាត់ទុកសមិទ្ធផលនេះថាជាការឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ប្រជាជនហ្វីលីពីន និងប្រសិទ្ធភាពនៃគោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា នេះគឺជាការកែប្រែប្រវត្តិសាស្ត្រ បន្ទាប់ពីប្រទេសដែលមានប្រជាជនជិត ១២០លាននាក់មួយនេះ បានស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសចំណូលមធ្យមកម្រិតទាបអស់រយៈពេលជិត ៤ទសវត្សរ៍ (តាំងពីឆ្នាំ១៩៨៧)។

គួរបញ្ជាក់ថា ប្រព័ន្ធចាត់ចំណាត់ថ្នាក់ផ្អែកលើ GNI នេះ មិនមែនជាការវាស់វែងកម្រិតជីវភាពរស់នៅដោយផ្ទាល់នោះទេ ពោលគឺប្រទេសមួយអាចជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (UMIC) ទោះបីជាទ្រព្យសម្បត្តិប្រមូលផ្តុំតែលើមនុស្សមួយក្តាប់តូចក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ភាពជោគជ័យរបស់ហ្វីលីពីន គឺបានមកពីអំណោយផលនៃប្រជាសាស្ត្រ ដែលប្រទេសនេះមានកម្លាំងពលកម្មវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់តាំងពីឆ្នាំ២០១៥ មក៕