* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ុយក្រែន និងរុស្ស៉ីប្ដេជ្ញាសងសឹកគ្នាទៅវិញទៅមក ក្រោយការវាយប្រហារលើទីក្រុងកៀវសម្លាប់មនុស្ស ២៧នាក់ (Video inside)

03-07-2026 08:59

(កៀវ)៖ អ៊ុយក្រែន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានសន្យាថានឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដោយមីស៊ីលបាលិស្ទីគ និងដ្រូនលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ ហើយអគារមួយចំនួនរងការខូចខាតធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់រត់រក កន្លែងជ្រកកោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកងកម្លាំងអ៊ុយក្រែននឹងសងសឹកដាច់ខាតចំពោះការវាយប្រហាររបស់រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍ ខណៈរូបលោកធ្វើដំណើរទៅកាន់ទីតាំងដែលរងការវាយប្រហារពីរុស្ស៉ី។ ចំណែក វិមានក្រឹមឡាំងវិញក៏បានសន្យាដែរថាបង្កើនការដាក់សម្ពាធលើទីក្រុងកៀវ ជាការបញ្ជាក់បន្ថែមពីជំហរមិនព្រមសម្រុះសម្រួល។ បើតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្សយ៉ាងហោច ២៧នាក់ស្លាប់ និង៩១នាក់រងរបួសក្នុងការវាយប្រហាររបស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានបាញ់ដ្រូន ៤៩៦គ្រឿង និងមីស៊ីល ៧៤គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគដែលប្រព័ន្ធខែលការពារដែនអាកាសពិបាកស្ទាក់ចាប់។ អ៊ុយក្រែន បានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូន ៤៧៦គ្រឿង និងមីស៊ីល ៤៨គ្រាប់៕