* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅឯវិមាន Capitol ក្រោយអំពាវនាវឱ្យដកតំណែងលោក ត្រាំ (Video inside)

03-07-2026 09:34

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលបានអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង អំឡុងការតវ៉ាមួយនៅខាងក្រៅវិមាន Capitol។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវីដេអូមួយបង្ហោះលើអ៉ីនធើណិត វរសេនីយ៍ត្រីកងទ័ពអាកាសអាមេរិកមានឈ្មោះថា Jason Watson បានថ្កោលទោសលោក ត្រាំ និងលោក Vance កាលពីថ្ងៃពុធកន្លងទៅសម្រាប់សកម្មភាពមួយចំនួន ក្នុងនោះរួមមានសង្រ្គាមជាមួយអ៉ីរ៉ង់ដោយមិនមានការអនុញ្ញាតពីសភាអាមេរិក។ នៅក្នុងវីដេអូនោះដែរ ប៉ូលិសអាមេរិកនៅឯវិមាន Capitol បានឃាត់ខ្លួនលោក Watson ដែលបានកាន់ផ្ទះបដាអំពាវនាវឱ្យដំណើរការនីតិវិធី impeachment កាត់ទោស និងដកតំណែងលោក ត្រាំ និងលោក Vance។

ដោយមិនលើកចំឈ្មោះលោក Watson ការិយាល័យរដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក លោក Troy Meink បានទទួលស្គាល់ លើរបាយការណ៍អំពីមន្ត្រីទ័ពអាកាសម្នាក់បានធ្វើការតវ៉ានៅឯវិមាន Capitol ហើយនិយាយថាការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា ច្បាប់គ្រប់គ្រងលើយោធាមេរិក ឬ Uniform Code of Military Justice បានរឹតត្បិតលើសកម្មភាពនយោបាយរបស់មន្ត្រីយោធា ជាពិសេសក្នុងពេលកំពុងបំពេញតួនាទី និងស្លៀកឯកសណ្ឋាន។ មាត្រា៨៨ នៃច្បាប់នេះក៏ហាមឃាត់ផងដែរការប្រើប្រាស់ពាក្យពេចន៍ដែលមិនបង្ហាញការគោរពចំពោះប្រធានាធិបតី អនុប្រធានាធិបតី សភា និងអ្នកតំណាងរាស្ត្រអាមេរិក៕