* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលលោក ត្រាំ បញ្ជាក់ឡើងវិញថា ICC គ្មានយុត្តាធិការលើពលរដ្ឋអាមេរិកនោះទេ (Video inside)

03-07-2026 10:01

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានថ្កោលទោសតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC​ ជាមួយការព្រមានថារាល់កិច្ចប្រឹងប្រែងណាមួយដើម្បីបញ្ជាក់ពីយុត្តាធិការ ឬការអនុវត្តអំណាចលើពលរដ្ឋអាមេរិកនឹងត្រូវបានចាត់ទុកជាការប្រមាថលើអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍មួយធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធាន ICC​ លោកស្រី Tomoko Akane មិនមានភ្ជាប់ជាមួយការដាក់ទណ្ឌកម្មថ្មីអ្វីទេ ប៉ុន្តែនេះជាការវោហាសាស្ត្រចុងក្រោយបំផុតរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងតុលាការអន្តរជាតិមួយនេះ។ «ICC បានធ្វើសកម្មភាពនៅក្រោមទម្រង់មិនគោរពច្បាប់ និងខុសច្បាប់»។ នេះជាការគូសបញ្ជាក់របស់លោក Todd Blanche រដ្ឋមន្ត្រីយុត្តិធម៌ស្ដីទីរបស់សហរដ្ឋអាមេរិក ក្នុងលិខិតមួយច្បាប់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៩ ខែមិថុនា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជារដ្ឋភាគីនៃសន្ធិសញ្ញាទីក្រុងរ៉ូម ដែលជាឯកសារបង្កើតតុលាការ ICC នោះទេ ដូច្នេះហើយសហរដ្ឋអាមេរិកតែងតែអះអាងជារឿយៗថាខ្លួនមិនស្ថិតនៅក្រោមយត្តាធិការ របស់តុលាការអន្តរជាតិមួយនេះនោះទេ។ ប៉ុន្តែក្រុមអ្នករិះគន់បានអះអាងថាសកម្មភាពរបស់សហរដ្ឋអាមេរិកដែលប្រព្រឹត្តឡើងនៅលើទឹកដីនៃរដ្ឋជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងរ៉ូម អាចនឹងឱ្យ ICC ដំណើរការនីតិវិធីរបស់ខ្លួនបាន៕