* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហូឡង់៖ មនុស្សច្រើនជាង ៤៨០នាក់បាត់បង់ជីវិត ពាក់ព័ន្ធអាកាសធាតុក្តៅខ្លាំង (Video inside)

03-07-2026 11:13

(អាំស្ទែដាំ)៖ អាជ្ញាធរសុខាភិបាល បានឱ្យដឹងថា រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦។

ករណីស្លាប់បានកើតឡើងចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ដែលភាគច្រើនក្នុងក្រុមមនុស្សអាយុ ៨០ឆ្នាំ និងវ័យចំណាស់។ ករណីភាគច្រើនត្រូវបានរាយការណ៍នៅភាគខាងត្បូង និងខាងកើតនៃប្រទេសហូឡង់ ជាទីដែលមានសីតុណ្ហភាពខ្ពស់បំផុត។

អំឡុងពេលនៃរលកកម្ដៅ សីតុណ្ហភាពកំណត់ត្រាសម្រាប់ខែមិថុនា នៅក្នុងប្រទេសហូឡង់ បានហក់ឡើងដល់ជិត ៤០អង្សាសេ។ អ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅដែលបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែមិថុនា គឺជារលកកម្តៅខ្លាំងបំផុត ដែលត្រូវបានកត់ត្រាទុកសម្រាប់តំបន់អឺរ៉ុប៕