* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផ្ទុះគ្រាប់បែកក្នុងហាងកាហ្វេ នៅរដ្ឋធានីប្រទេសស៉ីរី បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ របួស ២០នាក់ (Video inside)

03-07-2026 11:47

(ដាម៉ាស)៖ ក្រសួងមហាផ្ទៃនៃប្រទេសស៉ីរី បានឱ្យដឹងថា ការផ្ទុះគ្រាប់បែកក្នុងហាងកាហ្វេមួយកន្លែង នៅទីក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្លាប់មនុស្ស ៩នាក់ និងរបួស ២០នាក់។ នេះបើយោងតាមការចេញផ្សាយដោយតីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦។

ទូរទស្សន៍រដ្ឋស៉ីរីរាយការណ៍ថា គ្រាប់បែកត្រូវបានដាក់ក្នុងហាងកាហ្វេ ដែលមានទីតាំងក្បែរអគារតុលាការ កណ្តាលរដ្ឋធានីដាម៉ាស។ តាមក្រសួងមហាផ្ទៃស៉ីរី ការស៉ើបអង្កេតបឋមបង្ហាញថា វាជាគ្រាប់បែកឆៅ ទម្ងន់ប្រហែល ១គីឡូក្រាម និងផ្ទុកទៅដោយបំណែកដែក ដែលអាចបង្កឱ្យមានរបួសធ្ងន់ធ្ងរ និងការខូចខាតខ្លាំងនៅកន្លែងកើតហេតុ។ ភ្លាមៗ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវទេ។

នេះជាបញ្ហាប្រឈមផ្នែកសន្តិសុខមួយទៀត សម្រាប់រដ្ឋាភិបាលស៉ីរីរបស់ប្រធានាធិបតី Ahmed al-Sharaa ដែលបានឡើងកាន់អំណាច បន្ទាប់ពីផ្តួលរំលំអតីតប្រធានាធិបតី Bashar al-Assad នាចុងឆ្នាំ២០២៤។ តាំងពីពេលនោះមក នៅក្នុងទីក្រុងដាម៉ាស មានហេតុការណ៍សន្តិសុខមួយចំនួនកើតឡើង រួមទាំងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលបានសម្លាប់ទាហានស៉ីរីម្នាក់ និងធ្វើឱ្យមនុស្ស ១៨នាក់រងរបួសនៅខាងក្រៅក្រសួងការពារជាតិ កាលពីខែឧសភា៕