* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បន្តកើនដល់ជិត២៦០០នាក់ (Video inside)

03-07-2026 13:41

(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធចំពោះការយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រី ឆ្លើយតបយឺតយ៉ាវចំពោះការបំផ្លិចបំផ្លាញបង្កឡើង​ដោយគ្រោះរញ្ជួយដីភ្លោះ ដែលបានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសន្និសីទសារព័ត៌មានលើកដំបូង ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករា ក្រោយពេលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានអាមេរិកចាប់ខ្លួន លោកស្រី Rodriguez បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មធម្មជាតិមួយ មានទំហំយ៉ាងធំសម្បើម ដែលយើងមិនធ្លាប់ស្រមៃគិតនោះឡើយ ទោះបីជាយើងបានដឹងថា បាតុភូតរញ្ជួយដី អាចកើតមាននៅក្នុងប្រទេសយើង​ក៏ដោយ។ ពួកយើងមិនបាននៅរង់ចាំ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះទេ។ យើងបានធ្វើសកម្មភាពភ្លាមៗ»

លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលលោកស្រី បានចេញក្រឹត្យបន្ទាន់មួយ ដើម្បីដំណើរការនីតិវិធីឆ្លើយតប​គ្រោះអាសន្ននិងការពារជនស៉ីវិល ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានគ្រោះរញ្ជួយដី ដែលបានវាយប្រហារ​កាលពីថ្ងៃពុធសប្តាហ៍មុន ជាមួយកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ។

លោកស្រី ថែមទាំងបានអះអាងថា ស្ទើរតែទាំងអស់នៃក្រុមមន្រ្តីប្រចាំតំបន់នៅរដ្ឋ La Guairá ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ គឺបានបាត់បង់ជីវិតក្នុងអគារដែលបានបាក់ស្រុត ដោយសាររញ្ជួយដី។ បើតាមលោកស្រី Rodriguez តួលេខចុងក្រោយបង្អស់​នៃមនុស្សដែលបានស្លាប់ គឺបន្តកើនដល់២៥៩៥នាក់ ហើយលោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលនៅតែមិនទាន់បញ្ចប់ កិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះឡើយ។

គួរបញ្ជាក់ថា លោកស្រី Rodriguez មិនបានប្រាប់លម្អិតអំពីតួលេខអ្នកដែលនៅបន្តបាត់ខ្លួនទេ។ ទោះជាបែបនេះក្តី បើតាមបញ្ជីអនឡាញ​មួយ ដែលមានលក្ខណៈមិនផ្លូវការ ប៉ុន្តែត្រូវបានប្រើប្រាស់ទូលំទូលាយ គឺចំនួនមនុស្សបាត់ខ្លួន បានថយមកនៅខ្ទង់៣៨៥០០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ក្រោយឡើងដល់ជិត៦០០០០នាក់ អំឡុងពេលប៉ុន្មានថ្ងៃដំបូង ក្រោយគ្រោះរញ្ជួយដី៕