* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លីទុយអានី បោះជំហានឆ្ពោះទៅលុបចោលបម្រាមអាវុធនុយក្លេអ៊ែរ (Video inside)

03-07-2026 14:13

(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី បាននិយាយថា បណ្តាគណបក្សនយោបាយនៅក្នុងសភានៃប្រទេសនេះ បានឯកភាពគ្នា​លើផែនការលុបចោលបម្រាមរដ្ឋធម្មនុញ្ញ ស្តីពីវត្តមានអាវុធនុយក្លេអ៊ែរនិងមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសតំបន់បាល់ទិក​មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦។

ការបោះជំហានខាងលើ គឺជាកំណែទម្រង់ច្បាប់ធំមួយ ដែលនឹងតម្រូវឱ្យមានសំឡេងគាំទ្រភាគច្រើន ២ភាគ៣ ក្នុងការបោះឆ្នោតពីរលើកនៅសភា ទើបអាចអនុម័តបាន។ វានឹងលុបចោលការរឹតត្បិត ដែលត្រូវបានអនុវត្តចាប់តាំងតែពី​ជាង៣ទសវត្សរ៍មុន ក្រោយលីទុយអានីបំបែកចេញពីសហភាពសូវៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបប្រជុំជាមួយមេដឹកនាំគណបក្សនយោបាយនៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី លោក Gitanas Nauseda បាននិយាយថា «ស្ថានការណ៍ភូមិសាស្រ្តនយោបាយ កំពុងកាន់តែអាក្រក់ទៅៗ។ រដ្ឋធម្មនុញ្ញរបស់យើងត្រូវបានសរសេរឡើង នៅពេលដែលកាលៈទេសៈភូមិសាស្រ្តនយោបាយ មានភាពផ្ទុយស្រឡះទាំងស្រុង»

គួរបញ្ជាក់ថា លីទុយអានី គឺជាប្រទេសសមាជិកអង្គការ NATO ដែលមានព្រំប្រទល់ជាប់តំបន់ Kaliningrad របស់រុស្ស៉ី និង​ជាប់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ហើយបានបង្កើនការចំណាយលើវិស័យការពារជាតិធំជាងមុន៣ដង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២។

លោក Nauseda បានអះអាងថា ភ្លាមៗពុំទាន់មានផែនការដើម្បីទទួលយកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងទឹកដីលីទុយអានីទេ ប៉ុន្តែការលុបចោលការរឹតត្បិតនេះ នឹងអនុញ្ញាតឱ្យប្រទេសរបស់លោកធ្វើសកម្មភាព ប្រសិនស្ថានការណ៍សន្តិសុខប្រែប្រួល ហើយលីទុយអានីនឹងនៅតែបន្តជា ភាគីនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ដោយឡែក ប្រធានសភាលីទុយអានី លោក Juozas Olekas បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការធ្វើវិសោធនកម្មនេះអាចត្រូវបានអនុម័ត នៅត្រឹមចុងឆ្នាំ២០២៦៕