* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ យល់ថាមិនសមហេតុផល ដែលអាមេរិកត្រូវរក្សាការគាំទ្រក្នុងកម្រិតដូចសព្វថ្ងៃសម្រាប់ NATO (Video inside)

03-07-2026 14:55

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថា វាមិនសមហេតុផលទាល់តែសោះ ដែលសហរដ្ឋអាមេរិកត្រូវបន្តទំនាក់ទំនងលម្អៀងតែម្ខាង ជាមួយអង្គការ NATO ខណៈការលើកឡើងបែបនេះ គឺមិនដល់មួយសប្តាហ៍នោះទេ មុនការបើកកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «ពួកគេមិនបានគាំទ្រយើង ហើយទំនាក់ទំនងរបស់​ទីក្រុងវ៉ាស៉ីនតោនជាមួយ NATO គឺគ្មានលក្ខណៈមានទៅមានមកនោះទេ»។ លោកប្រធានាធិបតីអាមេរិក កន្លងមកនេះ បានរិះគន់ម្តងហើយម្តងទៀត ចំពោះបណ្តាសម្ព័ន្ធមិត្តនៅអឺរ៉ុប ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះសង្រ្គាមនៅអ៉ីរ៉ង់ ស្របពេល​ដែលប្រទេសមួយចំនួន បានរឹតត្បិតការប្រើប្រាស់មូលដ្ឋានយោធា សម្រាប់កងកម្លាំងអាមេរិក។

ក្រោមសម្ពាធពីសំណាក់លោក ត្រាំ ក្រុមមេដឹកនាំ NATO បានឯកភាពគ្នា អំឡុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៥ ដើម្បីបង្កើនការចំណាយ​ពាក់ព័ន្ធវិស័យការពារជាតិ ដល់៥ភាគរយនៃអត្រា GDP ត្រឹមឆ្នាំ២០៣៥។ កិច្ចប្រជុំកំពូល NATO ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីរបស់តួកគីយ៉េ នាថ្ងៃទី៧-៨ ខែកក្កដា។

គួរបញ្ជាក់ថា NATO ដែលបច្ចុប្បន្នមានសមាជិក៣២ប្រទេស ត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៤៩ ហើយបានក្លាយជា​បក្សសម្ព័ន្ធការពារជាតិមួយដឹកនាំដោយអាមេរិក ដែលជួយរក្សាស្ថិរភាពនៅអឺរ៉ុប ដោយទប់ស្កាត់សហភាពសូវៀត ព្រមទាំងពង្រឹង​ឋានៈរបស់ទីក្រុងវ៉ាស៉ីនតោន ជាកំពូលមហាអំណាចពិភពលោក មកទល់សព្វថ្ងៃ៕