* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Min Aung Hlaing បំពេញទស្សនកិច្ចនៅប្រទេសឡាវ ក្នុងនាមជាមេដឹកនាំរដ្ឋាភិបាលស៉ីវិល

03-07-2026 16:06

(យ៉ាងហ្គោន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលជាអតីតប្រមុខដឹកនាំនៃរបបសឹក បានទៅដល់ប្រទេសឡាវ នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចដំបូងនៅប្រទេសអាស៊ាន ចាប់តាំងពីក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមរូបភាពពីក្រុមការងារព័ត៌មានរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ទៅដល់ប្រទេសឡាវ នៅព្រឹកនេះ រួមជាមួយភរិយា គឺលោកស្រី Kyu Kyu Hla។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឡាវ រាយការណ៍ថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ មានរយៈពេល ៣ថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះ ការិយាល័យលោក Min Aung Hlaing បានប្រកាសថា លោកនឹងជួបប្រធានាធិបតីឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone។ សេចក្តីថ្លែងការណ៍ដដែល គូសបញ្ជាក់ថា លោកប្រធានាធិបតី នឹងចូលរួមផ្លាស់ប្តូរទស្សនៈ ដោយភាពស្និទ្ធស្នាល និងបើកចំហ ដើម្បីជំរុញការពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់៕