* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រោងចក្រចម្រាញ់ប្រេងចិនសម្រុកទិញប្រេងមជ្ឈិមបូព៌ា ដែលកំពុងបញ្ចុះតម្លៃយ៉ាងគំហុក (Video inside)

03-07-2026 19:58

(សិង្ហបុរី)៖ រោងចក្រចម្រាញ់ប្រេងឯកជនរបស់ប្រទេសចិន កំពុងសម្រុកទិញប្រេងឆៅតម្លៃថោកពីតំបន់មជ្ឈិមបូព៌ា ខណៈការផ្គត់ផ្គង់ប្រេងចូលមកកាន់ទីផ្សារចិនកំពុងមានការកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ។

ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រមកកាន់អាស៊ី បានកើនឡើងយ៉ាងគំហុក បន្ទាប់ពីប្រទេសផលិតប្រេងបង្កើនទិន្នផល និងការនាំចេញតាមច្រកសមុទ្រហ័រមូស ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់។ ការសម្រុកទិញប្រេងពីមជ្ឈិមបូព៌ា (ក្រៅពីប្រេងអ៊ីរ៉ង់) យ៉ាងសន្ធឹកសន្ធាប់របស់ចិននៅពេលនេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើប្រេងរុស្ស៊ី និងអ៊ីរ៉ង់ ដែលបង្ខំឱ្យប្រទេសទាំងពីរត្រូវបញ្ចុះតម្លៃលក់កាន់តែខ្លាំង ដើម្បីប្រកួតប្រជែង។

ប្រភពពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមហ៊ុនប្រេងជាតិអាប៊ុយដាប៊ី (ADNOC) បានលក់ប្រេងឆៅ ៤លានធុង ទៅឱ្យក្រុមហ៊ុនចិនចំនួនពីរ ក្នុងតម្លៃបញ្ចុះចន្លោះពី ៧ ទៅ ៩ដុល្លារក្នុងមួយធុង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិនផ្សេងទៀតក៏បានបញ្ជាទិញប្រេងឆៅរបស់អ៊ីរ៉ាក់ និងកាតា រាប់លានធុងផងដែរ ដោយទទួលបានការបញ្ចុះតម្លៃប្រមាណ ៥ដុល្លារក្នុងមួយធុង។

អ្នកជួញដូរប្រេងម្នាក់នៅសិង្ហបុរីបានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការវាយតម្លៃលើសំណើលក់ប្រេងពីមជ្ឈិមបូព៌ា ដែលសុទ្ធសឹងតែផ្តល់ការបញ្ចុះតម្លៃយ៉ាងទាក់ទាញ ដោយសារការផ្គត់ផ្គង់ហក់ឡើងខ្ពស់។ ស្ថានភាពនេះបានជួយឱ្យរោងចក្រចម្រាញ់ប្រេងនៅចិន អាចទទួលបានប្រាក់ចំណេញចន្លោះពី ២០០ ទៅ ៤០០យាន់ (២៩-៥៩ដុល្លារ) ក្នុងមួយតោន បន្ទាប់ពីធ្លាប់ខាតបង់កាលពីខែមិថុនាកន្លងទៅ៕