* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ៊ីរ៉ង់កំពុងស្វះស្វែងលក់ប្រេងឱ្យជប៉ុនឡើងវិញ ខណៈអ្នកទិញទាមទារការពន្យារពេលលើកលែងទណ្ឌកម្ម និងការធានាសុវត្ថិភាព (Video inside)

03-07-2026 22:00

(ឡុងដ៍)៖ ប្រភពពីមន្ត្រីអ៊ីរ៉ង់ និងលោកខាងលិច បានបង្ហើបកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ។ ប៉ុន្តែក្រុមហ៊ុនទិញប្រេងរបស់ជប៉ុន កំពុងទាមទារឱ្យមានការពន្យារពេលលើកលែងទណ្ឌកម្មនេះឱ្យបានយូរជាងមុន ព្រមទាំងទាមទារការធានាសុវត្ថិភាពចំពោះកប៉ាល់ដឹកជញ្ជូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកលែងទណ្ឌកម្ម ដែលជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពរយៈពេល ៦០ថ្ងៃ រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ត្រូវបានប្រកាសកាលពីថ្ងៃទី២២ ខែមិថុនា ហើយនឹងផុតកំណត់នៅថ្ងៃទី២១ ខែសីហាខាងមុខ។ ប្រភពពីអ៊ីរ៉ង់ចំនួនពីររូប បានបង្ហើបថា បច្ចុប្បន្នមានក្រុមហ៊ុនទិញប្រេងរបស់ជប៉ុនចំនួន ៣ កំពុងពិចារណាលើការទិញប្រេងឆៅពីអ៊ីរ៉ង់ ដែលនេះគឺជាការទិញលើកដំបូងបង្អស់ ចាប់តាំងពីឆ្នាំ២០១៩មក។ ប្រភពពីលោកខាងលិចក៏បានបញ្ជាក់ដែរថា មន្ត្រីជប៉ុន និងអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាបឋមជុំវិញការទិញលក់ប្រេងនេះ។

ទោះជាយ៉ាងណា មន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានអះអាងថាលោកមិនបានដឹងពីបញ្ហានេះទេ ខណៈដែលក្រសួងការបរទេសជប៉ុន និងក្រសួងរតនាគារអាមេរិក មិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។

គួររំលឹកថា កាលពីឆ្នាំ២០១៨ ប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបណ្តាប្រទេសអឺរ៉ុប បានបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ទាំងស្រុង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានក្លាយជាអតិថិជនដ៏ធំបំផុត និងចម្បងតែមួយគត់របស់អ៊ីរ៉ង់៕