* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ូទីយេម៉ែន គំរាមអារ៉ាប៊ីសាអូឌីត ក្រោយចោទពីការទន្ទ្រានដែនអាកាស (Video inside)

04-07-2026 09:44

(សាណា)៖ កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានគំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើទីក្រុងរីយ៉ាដបំពានដែនអាកាស ឬប៉ុនប៉ងវាយប្រហារលើខ្លួន ខណៈក្រុមឧទ្ទាមនេះចោទប្រកាន់ អារ៉ាប៊ីសាអូឌីតថា បានព្យាយាមរារាំងយន្តហោះអ៉ីរ៉ង់១គ្រឿងមិនឱ្យចុះចត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថា កងកម្លាំងហ៊ូទីបានទប់ស្កាត់ការប៉ុនប៉ងដោយយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីត ដែលព្យាយាមទន្ទ្រានចូលដែនអាកាសរបស់យេម៉ែន ក្នុងគោលដៅចង់រារាំងយន្តហោះស៉ីវិលអ៉ីរ៉ង់១គ្រឿង ដែលផ្ទុកពលរដ្ឋរងរបួសនិងឈឺថ្កាត់ប្រហែលជាង​២០០នាក់ មិនឱ្យចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa។

រីឯបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទី យន្តហោះនោះគឺបានត្រឡប់ទៅទីក្រុងតេហេរ៉ង់វិញហើយ ដោយមានដឹកប្រតិភូហ៊ូទី ដែលត្រូវចូលរួមពីធីបុណ្យសព​អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិកនិងអ៉ីស្រាអែល ដែលបានបង្កឱ្យផ្ទុះជាសង្រ្គាមនៅមជ្ឈិមបូព៌ា។

លោក Saree បានបន្តយ៉ាងដូច្នេះថា «ពួកយើងសូមព្រមានអារ៉ាប៊ីសាអូឌីត កុំព្យាយាមទៀតឱ្យសោះមកបំពានដែនអាកាស ឬធ្វើសកម្មភាពបំពានណាមួយ ដែលមានគោលដៅមកលើប្រទេសរបស់យើង។ សកម្មភាពបែបនោះ នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបគ្រប់ជ្រុងជ្រោយ ប្រឆាំងលើអាកាសយានដ្ឋាន ព្រមទាំងផលប្រយោជន៍សំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត នៅលើដីគោកនិងផ្ទៃទឹក»។

ការគំរាមខាងលើកើតមានឡើង ក្រោយពេលវេលាស្ងប់ស្ងាត់មួយ រវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ខណៈក្រុមនេះ មិនបានវាយប្រហារក្រុមប្រទេសឈូងសមុទ្រអារ៉ាប់ទេ អំឡុងសង្រ្គាមមជ្ឈិមបូព៌ា បើទោះបីជាអ៉ីរ៉ង់បានវាយប្រហារប្រទេសទាំងនោះ ដើម្បីសងសឹកអាមេរិកនិង​អ៉ីស្រាអែលក៏ដោយ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីកាន់កាប់រដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន រួមទាំងទឹកដីភាគច្រើននៅភាគខាងជើង ខណៈរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ហើយមាន​ការទទួលស្គាល់ជាអន្តរជាតិ គ្រប់គ្រងទឹកដីភាគច្រើននៅភាគខាងត្បូង។ យ៉ាងណាមិញ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ គឺត្រូវបានផ្អាកចាប់តាំងពីមានបទឈប់បាញ់ចរចាដោយអង្គការការសហប្រជាជាតិ កាលពីឆ្នាំ២០២២៕