* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនថាកិច្ចសហប្រតិបត្តិការជប៉ុន-ឥណ្ឌា មិនគួរមានគោលដៅប្រឆាំងទីក្រុងប៉េកាំង (Video inside)

04-07-2026 10:59

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ចិនបានចេញមុខនិយាយថា កិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងជប៉ុន មិនគួរមានគោលដៅប្រឆាំងទីក្រុងប៉េកាំងឡើយ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធ លើវិស័យរ៉ែសំខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទំនិញយុទ្ធសាស្រ្តខាងលើ ដែលត្រូវបានប្រើប្រាស់ក្នុងរបស់របរគ្រប់បែបយ៉ាង រាប់ចាប់ពីយានជំនិះអគ្គិសនី និងស្មាតហ្វូន រហូតដល់ម៉ាស៉ីនយន្តហោះ និងមីស៉ីល បានលេចឡើងជាប្រធានបទចម្បង អំឡុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងសមភាគីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

នៅពេលត្រូវបានសាកសួរអំពីជំនួបខាងលើ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសនានាគួរតែធ្វើការជាមួយគ្នា ដើម្បីកសាងការយោគយល់និងជឿទុកចិត្ត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា «កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឡាយ មិនគួរមានគោលដៅលើឬប៉ះពាល់​ផលប្រយោជន៍របស់ភាគីទី៣ ឬក៏បម្រើជាលេសដើម្បីបង្កើតបក្ខពួកផ្តាច់មុខ ឬដុតបញ្ឆេះការប្រឈមមុខដាក់គ្នាឡើយ»។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូ បានធ្លាក់ចុះដុនដាបខ្លាំង ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្នុងករណីចិន​វាយប្រហារកោះតៃវ៉ាន់ នោះអាចនឹងបង្ខំឱ្យជប៉ុនត្រូវធ្វើអន្តរាគមន៍យោធា។ ជាផ្នែកមួយនៃចំណាត់ការប្រឆាំងទីក្រុងតូក្យូ អាជ្ញាធរចិនបានរឹតត្បិត​លំហូររ៉ែកម្រទៅកាន់ជប៉ុន ខណៈវាជាវិស័យមួយដែលចិនគ្របដណ្តប់លើពិភពលោក ទាំងផ្នែកខួងយកនិងកែច្នៃ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិន បានកត់ឈ្មោះក្រុមហ៊ុនជប៉ុនចំនួន២០ ចូលក្នុងបញ្ជីខ្មៅនៃការនាំចេញ ក្រោមហេតុផលថា ពួកគេបានជួយ​បង្កើនសមត្ថភាពយោធារបស់ទីក្រុងតូក្យូ ដែលជារឿងគួរឱ្យបារម្ភ។ ជប៉ុនបានចេញមុខហៅទង្វើនោះថា មិនអាចទទួលយកបាននិងគួរឱ្យសោកស្តាយ ហើយទាមទារឱ្យប្រែក្រឡាស់វិញ៕