* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ យល់ព្រមជួបមុខគ្នាក្នុងពេលឆាប់ៗនៅអាមេរិក (Video inside)

04-07-2026 11:50

(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា នាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ បានសន្ទនាតាមទូរសព្ទ ហើយបានឯកភាពជួបមុខគ្នាផ្ទាល់ ក្នុងពេលឆាប់ៗនៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចសន្ទនាខាងលើកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ពីដំបូងបានរួមគ្នាធ្វើសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់ តែក្រោយមកមានសេចក្តីរាយការណ៍ ពីភាពតានតឹងរវាងមេដឹកនាំទាំងពីរ ជុំវិញកិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមវិញ។ សេចក្តីថ្លែងការណ៍ពីការិយាល័យលោក ណេតាន់យ៉ាហ៊ូ បានឱ្យដឹងថា អំឡុងកិច្ចសន្ទនានោះ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាអ្នកធានាសេរីភាពពិភពលោក ហើយអ៉ីស្រាអែលវាយតម្លៃខ្ពស់​ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈនាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ ក៏បានយល់ព្រមជួបគ្នាផ្ទាល់ក្នុងពេលឆាប់ៗ នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន គឺជាសម្ព័ន្ធមិត្តដែលចាក់ទឹកមិនលិចឡើយរបស់អ៉ីស្រាអែល ប៉ុន្តែលោក ត្រាំ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហាក់បានរិះគន់ជាចំហ​ចំពោះលោក ណេតាន់យ៉ាហ៊ូ បន្ទាប់ពីសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហេសបូឡានៅប្រទេសលីបង់ គំរាមកំហែងកិច្ចចរចាស្វែងរកសន្តិភាពជាមួយអ៉ីរ៉ង់៕