* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសព សម្រាប់អតីតមេដឹកនាំកំពូល លោក Ali Khamenei ចំថ្ងៃខួបបុណ្យឯករាជ្យរបស់អាមេរិក (Video inside)

04-07-2026 13:44

(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានចាប់ផ្តើមជាផ្លូវការ នូវការប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei ដែលបានបាត់បង់ជីវិត អំឡុងសង្រ្គាមរួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រជាជនអ៉ីរ៉ង់រាប់ពាន់នាក់ បានប្រមូលផ្តុំនៅទីលាននៃព្រះវិហារ Grand Mosalla ក្នុងរដ្ឋធានីតេហេរ៉ង់ ជាទីដែលសពរបស់លោក Khamenei កំពុងត្រូវបានតម្កល់ទុក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ កាលពីថ្ងៃសុក្រ ឥស្សរជនមកពីប្រទេសជាច្រើន រួមមានទាំងអារ៉ាប៊ីសាអូឌីត អ៉ីរ៉ាក់ ចិន ប៉ាគីស្ថាន និងរុស្ស៉ី ព្រមទាំងបណ្តាថ្នាក់ដឹកនាំអ៉ីរ៉ង់ផ្ទាល់ បាននាំគ្នាចូលរួមសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធលោក Khamenei។

តាមសេចក្តីរាយការណ៍ អាជ្ញាធរអ៉ីរ៉ង់បានប្រកាសផ្តល់មធ្យោបាយធ្វើដំណើរ ម្ហូបអាហារ និងកន្លែងស្នាក់នៅ ដើម្បីលើកទឹកចិត្ត​ឱ្យមានមនុស្សដល់រាប់លាននាក់ ចូលរួមពិធីដង្ហែសពរបស់លោក Khamenei ដែលត្រូវបានគេមើលឃើញថា មានគោលដៅដើម្បីពង្រឹងសាមគ្គីភាពជាតិ។ កម្មវិធីពិធីបុណ្យសពនេះ នឹងប្រព្រឹត្តទៅ​រយៈពេលសរុប៦ថ្ងៃ ដោយបិទបញ្ចប់ជាមួយការបញ្ចុះសពក្នុងថ្ងៃទី៩ ខែកក្កដា នៅឯស្រុកកំណើតរបស់លោក Khamenei។

ការចាប់ផ្តើមពិធីបុណ្យសពខាងលើ គឺជួនពេលគ្នាជាមួយខួបទី២៥០ នៃការទទួលបានឯករាជ្យរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បាននិយាយថា អ៉ីរ៉ង់បានជ្រើសរើសយកថ្ងៃទី៤ ខែកក្កដានេះ ដោយចេតនា ដើម្បីផ្ញើសារមួយទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក Khamenei រួមទាំងកូនស្រីនិងចៅរបស់លោក ត្រូវបានសម្លាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការបំផ្ទុះសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ខណៈកូនប្រុសរបស់លោក គឺលោក Mojtaba Khamenei បានរងរបួស ហើយត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មី។

គួរបញ្ជាក់ថា ការរៀបចំពិធីបុណ្យសពរបស់លោក Ali Khamenei ធ្វើឡើងក្នុងចន្លោះពេលវេលា៦០ថ្ងៃ ដែលអាមេរិកនិងអ៉ីរ៉ង់ បានឯកភាពគ្នា ដើម្បីទុកពេលចរចាស្វែងរកកិច្ចព្រមព្រៀងផ្លូវការ​គ្រប់ជ្រុងជ្រោយមួយ សំដៅបិទបញ្ចប់សង្រ្គាមជាស្ថាពរ ដោយផ្អែកលើអនុស្សរណៈយោគយល់ ដែលភាគីទាំងពីរទើបចុះហត្ថលេខា កាលពីពេលថ្មីៗនេះ៕