* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន បើកប្រតិបត្តិការសមុទ្រនៅភាគខាងកើតកោះតៃវ៉ាន់ (Video inside)

04-07-2026 21:40

(ប៉េកាំង)៖ ចិន នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិច បង្ហាញការព្រួយបារម្ភចំពោះប្រតិបត្តិការល្បាតដូចគ្នានេះកាលពីខែមិថុនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានធ្វើសកម្មភាពយោធាស្ទើរតែរៀងរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ប៉ុន្តែចិនឥលូវបានចាប់ផ្ដើមប្រើឆ្មាំសមុទ្ររបស់ខ្លួន ដើម្បីពង្រឹងការទាមទាមទឹកដីរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងឆ្មាំសមុទ្រចិនបានឱ្យដឹងថានាវាឆ្មាំសមុទ្រចិននឹងដឹកនាំប្រតិបត្តិការល្បាតអនុវត្តច្បាប់នៅក្នុងតំបន់ដែលស្ថិតនៅ ក្រោមយុត្តាធិការរបស់ចិន។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាឆ្មាំសមុទ្រចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យទឹកដី ព្រមទាំងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ចិន។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលចិនក្នុងពេលរយៈពេលជិតមួយខែមកនេះ បានបញ្ជូននាវាឆ្មាំសមុទ្រទៅកាន់ដែនទឹកនៃឆ្នេរភាគខាងកើតតៃវ៉ាន់។ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសសុទ្ធតែធ្លាប់បានបង្ហាញការព្រួយបារម្ភចំពោះប្រតិបត្តិការរបស់ចិន។ ចិនកាលពីខែមិថុនា បាននិយាយថាប្រតិបត្តិការល្បាតរបស់ខ្លួនធ្វើឡើងជាការឆ្លើយតបទៅនឹងការប្រកាសមួយធ្វើឡើងដោយជប៉ុន និងហ្វីលីពីន ដែលថាពួកគេនឹងចាប់ផ្ដើមបើកកិច្ចពិភាក្សាផ្លូវការមួយការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំង២ ដែលទីក្រុងប៉េកាំងមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងតៃវ៉ាន់៕