* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កលល្បិចធានាអ្នកដំណេីរ​ ត្រូវបានលាតត្រដាងក្នុងប្រទេសថៃ ក្រោមរូបភាពគិតថ្លៃសេវារហូតដល់ ១២០០០បាត (Video inside)

05-07-2026 09:32

(បាងកក)៖ ប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេសថៃ កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ខណៈដែលអាជ្ញាធរបេីកការស៉េីបអង្កេតលេីបណ្តាញឈ្មួញកណ្តាល ដែលត្រូវបានចោទប្រកាន់ថាបានគិតថ្លៃពីជនបរទេសរហូតដល់ ១២ ០០០បាត សម្រាប់ការចូលប្រទេសថៃដោយមានការធានា ស្របពេលចំនួនអ្នកដំណើរដែលត្រូវបានបដិសេធក្នុងឆ្នាំនេះ កេីនលើស ១៣ ០០០នាក់។ នេះបេីយោងតាមស្ថានទូតចិនប្រចាំប្រទេសថៃ។

ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញការព្រមានបន្ទាន់ដល់ពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ អំពីការឆបោកក្រោមរូបភាពធានាដោយគយថៃ បន្ទាប់ពីការស៉េីបបអង្កេតរបស់ថៃទៅលើការអះអាងតាមអនឡាញ ពាក់ព័ន្ធការធានាឱ្យចូលក្នុងប្រទេសថៃដោយរត់ការផ្ទៃក្នុង។

ឈ្មួូញកណ្តាល ត្រូវបានគេរាយការណ៍ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតថាមានបណ្តាញរត់ការផ្ទៃក្នុង ដោយមិនតម្រូវសំណួរសួរ និងអាចឱ្យអ្នកធ្វើដំណើរចូលក្នុងប្រទេសថៃបាន តែត្រូវបង់សេវាថ្លៃច្រេីន។ការស៉េីបអង្កេតរកឃេីញថា​ ឈ្មួញកណ្តាលបានគិតថ្លៃចន្លោះពី ៤ ៥០០បាត ទៅ ១២ ០០០បាត ដែលខ្ពស់ជាងអត្រាមុនៗដល់ទៅ ១០ដង អាស្រ័យលើប្រភេទទិដ្ឋាការ និងហានិភ័យ។ ការដំឡើងថ្លៃសេវារបស់ក្រុមឈ្មួញកណ្តាល បានកើតឡើងបន្ទាប់ពីការត្រួតពិនិត្យអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងដែលត្រូវបានដាក់ចេញនៅឆ្នាំ២០២៥ សំដៅទប់ស្កាត់ក្រុមចោរប្លន់ពីការផ្លាស់ប្តូរទីតាំងប្រតិបត្តិការទៅកាន់ប្រទេសថៃ។

ចាប់តាំងពីខែមករា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបដិសេធជនបរទេសចំនួន ១៣ ២២៩នាក់។ ការបង្ក្រាបនេះផ្តោតលើអ្នកធ្វើដំណើរដែលរត់កា រធ្វេីទិដ្ឋាការមានលក្ខណៈគួរឱ្យសង្ស័យ មានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មឆ្លងដែន ឬអ្នកដែលមានហានិភ័យនៃការត្រូវបានល្បួងឱ្យទៅកាន់ប្រទេសផ្សេង។

ស្ថានទូតចិនបានសង្កត់ធ្ងន់ថា មិនមានបណ្តាញធានាដោយគយថៃ តម្រូវឱ្យបង់ប្រាក់ស្របច្បាប់នោះទេ ហើយបានព្រមានអ្នកធ្វើដំណើរកុំឱ្យបង់ថ្លៃសេវាដល់បុគ្គល ឬអង្គការណាដែលផ្តល់ការសន្យាថានឹងចូលប្រទេសថៃដោយមានការធានា។ សម្រាប់អ្នកដែលមានឯកសារត្រឹមត្រូវ និងគោលបំណងធ្វើដំណើរច្បាស់លាស់ នឹងមិនជួបប្រទះបញ្ហាអ្វីនៅកន្លែងធ្វើអន្តោប្រវេសន៍ឡើយ៕