* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ សន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី ជុំវិញបញ្ហាសង្រ្គាមរុស្ស៉ី អ៊ុយក្រែន (Video inside)

05-07-2026 11:06

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វិមានក្រឹមឡាំងបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនិយាយជាមួយប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទជិត ៩០នាទី បានផ្តល់ដំណោះស្រាយមួយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកក៏បានជជែកជាមួយលោក ត្រាំ និងអំពាវនាវឱ្យមានដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបតាមទូរស័ព្ទនេះបានធ្វេីឡេីងកាលពីថ្ងៃសៅរ៍ ចំទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ក្នុងបរិបទនៃការចូលរួមរបស់លោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅប្រទេសតួកគីយ៉េ នាសប្តាហ៍ក្រោយ។

តាមជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស និងស្វែងរកដំណោះស្រាយដើម្បីជម្នះវិបត្តិ។

លោក ហ្សេលេនស្គី បាននិយាយថា លោកមានការសន្ទនាដ៏ល្អជាមួយប្រធានាធិបតី ត្រាំ ដោយពិភាក្សាអំពីស្ថានភាពនៅជួរមុខ ហេីយលោក ត្រាំ បានយល់ព្រមបន្តការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល NATO។ លោក​ ហ្សេលេនស្គី​ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ជំនួយកន្លងមក ដែលគិតគូរពីអនាគតរបស់អ៊ុយក្រែន និងឱ្យតម្លៃសេរីភាពទូទាំងពិភពលោក៕