* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ៉ីរ៉ាក់ សិក្សាគម្រោងបំពង់បង្ហូរប្រេងយុទ្ធសាស្រ្ត សម្រាប់ការនាំចេញ (Video inside)

05-07-2026 11:57

(បាដាដ)៖ គណៈរដ្ឋមន្ត្រីនៃប្រទេសអ៉ីរ៉ាក់ បានអនុម័តឱ្យក្រុមហ៊ុនប្រេង Basra ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម និងកិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មាន ជាមួយសម្ព័ន្ធក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនអាមេរិក Capital TI ក្រុមហ៊ុន Chevron និងក្រុមហ៊ុន UCC របស់ប្រទេសកាតា ដើម្បីសិក្សាគម្រោងបំពង់បង្ហូរប្រេងយុទ្ធសាស្ត្រសម្រាប់ការនាំចេញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦។

សម្ព័ន្ធក្រុមហ៊ុនដែលទើបអនុម័តនេះ នឹងសិក្សាទៅលេីលទ្ធភាព ដើម្បីពង្រីកបំពង់បង្ហូរប្រេងឆៅពីទីក្រុង Haditha ទៅកាន់កំពង់ផែ Ceyhan នៃតំបន់មេឌីទែរ៉ាណេរបស់ប្រទេសតួកគីយ៉េ ក៏ដូចជាផ្លូវវាងទៅកាន់តំបន់ Baniyas ក្នុងប្រទេសស៉ីរី។ តាមគណៈរដ្ឋមន្ត្រីអ៉ីរ៉ាក់ កិច្ចព្រមព្រៀងទាំងនេះ នឹងមិនបង្កើតកាតព្វកិច្ចហិរញ្ញវត្ថុ ឬកិច្ចសន្យាថ្មី សម្រាប់ក្រសួងប្រេងអ៉ីរ៉ាក់ឡើយ។

គួរបញ្ជាក់ថា ជាទូទៅ ការនាំចេញប្រេងរបស់ប្រទេសអ៉ីរ៉ាក់ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយចំណូលពីប្រេងមានចំនួនប្រហែល ៩០ភាគរយនៃថវិកាសហព័ន្ធរបស់ប្រទេសនេះ៕