* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីរ៉ង់ និងកាតា ចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រឡើងវិញ ក្រោយអាក់ខានជាង ៥ខែ

05-07-2026 19:59

(ឌូបៃ)៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំនៅទីក្រុងដូហា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យថា ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងប្រទេសអ៊ីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខាកាលពីខែមុន បានបញ្ចប់នូវជម្លោះរយៈពេល ៤ខែមកនេះ ហើយបានតម្រូវឱ្យមានការស្តារឡើងវិញនូវនាវាចរណ៍នៅតំបន់ឈូងសមុទ្រ ទោះបីជាការធ្វើដំណើរចេញចូលនៅតែមានភាពចម្រូងចម្រាសក៏ដោយ។ លោក អាប់បាស អាប់ដុលខានី (Abbas Abdolkhani) បានបញ្ជាក់ថា ការដឹកជញ្ជូនរវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al Ruwais របស់កាតា បានដំណើរការឡើងវិញ ក្រោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថានទូតអ៊ីរ៉ង់ និងអាជ្ញាធរកាតា។

គួរបញ្ជាក់ថា កំពង់ផែទាំងពីរដែលស្ថិតនៅទល់មុខគ្នានេះ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ខណៈដែលកំពង់ផែ Dayyer ធ្លាប់រងការវាយប្រហារជាច្រើនលើកអំឡុងពេលសង្គ្រាម។ ស្របពេលជាមួយគ្នានេះ កាលពីចុងខែមិថុនា មន្ត្រីនៃអង្គការពង្រីកពាណិជ្ជកម្មអ៊ីរ៉ង់ក៏បានឱ្យដឹងដែរថា ទំនិញរបស់អ៊ីរ៉ង់កំពុងត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីកំពង់ផែ Jebel Ali របស់អេមីរ៉ាតអារ៉ាប់រួម (UAE) ជាបណ្តើរៗហើយ ដែលនេះបង្ហាញពីការវិលត្រឡប់រកភាពប្រក្រតីវិញនៃពាណិជ្ជកម្មរវាងប្រទេសនៅតំបន់ឈូងសមុទ្រទាំងសងខាង៕