ប្រធានាធិបតីបារាំង ម៉ាក្រុង គ្រោងបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
05-07-2026 20:13
(ដាម៉ាស)៖ ការិយាល័យព័ត៌មានប្រធានាធិបតីស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហានានាដែលមានផលប្រយោជន៍រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ាក្រុង ដែលមានការអមដំណើរដោយគណៈប្រតិភូអ្នកវិនិយោគ និងតំណាងក្រុមហ៊ុនធំៗរបស់បារាំង នឹងរៀបចំកិច្ចប្រជុំតុមូលជាមួយប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) និងគណៈប្រតិភូស៊ីរីផងដែរ។ ទោះជាយ៉ាងណា សេចក្តីប្រកាសនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ៕




