* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រមុខកងទ័ពអ៊ីស្រាអែលប្តេជ្ញាចាត់វិធានការ «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា (Video inside)

05-07-2026 22:11

(ហ្ស៊េរុយសាឡឹម)៖ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ អេយ៉ាល់ ហ្សាមៀ (Eyal Zamir) នៅថ្ងៃអាទិត្យ បានចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅប្រាសាទបុរាណ Beaufort ភាគខាងត្បូងប្រទេសលីបង់ ដោយប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

លោក ហ្សាមៀ បានប្រាប់កងទ័ពថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់រាល់ការគំរាមកំហែងពីទឹកដីលីបង់ ហើយត្រៀមខ្លួនជានិច្ចក្នុងការវាយលុក ប្រសិនបើមានការបំពានបទឈប់បាញ់ណាមួយកើតឡើង។ កងទ័ពអ៊ីស្រាអែលទើបតែបានវាយដណ្តើមយកប្រាសាទប្រវត្តិសាស្ត្រនេះឡើងវិញ ដោយអះអាងថាបានរកឃើញបណ្តាញរូងក្រោមដីរបស់ហេសបូឡា ដែលប្រើជាទីតាំងវាយប្រហារដ៏រឹងមាំក្បែរព្រំដែនអ៊ីស្រាអែល។

គួររំលឹកថា អ៊ីស្រាអែលធ្លាប់បានកាន់កាប់ប្រាសាទនេះធ្វើជាប៉ុស្តិ៍សង្កេតការណ៍អស់ជិតពីរទសវត្សរ៍ ក្រោយការឈ្លានពានលីបង់ក្នុងឆ្នាំ១៩៨២ មុនពេលដកទ័ពចេញនៅឆ្នាំ២០០០។ លោក ហ្សាមៀ បានបញ្ជាក់ថា សកម្មភាពបច្ចុប្បន្នរបស់កងទ័ពអ៊ីស្រាអែល គឺធ្វើឡើងស្របតាមកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយអាមេរិក ប៉ុន្តែលោកព្រមានថារាល់ការគំរាមកំហែងណាមួយ នឹងត្រូវវាយបកកម្ទេចចោលភ្លាមៗ។

លោកក៏បានសង្កត់ធ្ងន់ថា កងទ័ពលីបង់ត្រូវតែគោរពតាមការសន្យារបស់ខ្លួន ក្នុងការបោសសម្អាតតំបន់នោះពីកងកម្លាំងហេសបូឡា។ ជម្លោះនេះបានផ្ទុះឡើងកាលពីខែមីនា បន្ទាប់ពីហេសបូឡាបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីសងសឹកឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីស្រាអែលវាយបកតាមអាកាស និងជើងគោកចូលទៅកាន់ភាគខាងត្បូងលីបង់៕