* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ី ថាអ៊ុយក្រែនបដិសេធសំណើឈប់បាញ់ក្នុងទីក្រុង Kostiantynivka ដើម្បីយកពេលប្រគល់សាកសពទាហាន (Video inside)

06-07-2026 09:01

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា អ៊ុយក្រែនបានបដិសេធបញ្ឈប់ការបាញ់ផ្លោងលើទីក្រុង Kostiantynivka ដែលស្ថិតនៅភាគខាងកើតនៃប្រទេស ដើម្បីអនុញ្ញាតឱ្យរុស្ស៉ី ប្រគល់សាកសពទាហានអ៊ុយក្រែន ត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

រុស្ស៉ី បាននិយាយថា ខ្លួនបានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៦ម៉ោងនៅក្នុង និងជុំវិញទីក្រុង Kostiantynivka នាថ្ងៃចន្ទនេះ ដើម្បីសម្រួលដល់ការប្រគល់សាកសពទាហានអ៊ុយក្រែន ហើយបានផ្តល់ពេលឱ្យទីក្រុងកៀវ រហូតដល់យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) សម្រាប់ការឆ្លើយតប។ ភ្លាមៗ​ ក្រសួងការពារជាតិ និង​អគ្គសេនាធិការ​អ៊ុយក្រែន​ មិនទាន់ឆ្លើយតប​​ចំពោះសារអ៉ីមែលសុំការអត្ថាធិប្បាយ​​របស់ Reuters នោះទេ។

Kostiantynivka គឺជាទីតាំងសំខាន់មួយដែលមូស្គូមានបំណងចាប់យកជាយូរមកហើយ ក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ Donetsk។ មេបញ្ជាការយោធារុស្ស៉ី បានប្រាប់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងមូស្គូបានគ្រប់គ្រងទីក្រុង Kostiantynivka ទោះជាអ៊ុយក្រែនបដិសេធការអះអាងនេះក៏ដោយ ដោយនិយាយថា កងកម្លាំងរបស់ខ្លួននៅតែគ្រប់គ្រងទីក្រុងនេះដដែល៕