* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេតវិមាន៖ លោក ត្រាំ នឹងជួបមេដឹកនាំអ៊ុយក្រែននិងស៉ីរី អំឡុងកិច្ចប្រជុំ NATO (Video inside)

06-07-2026 10:48

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យរងសេតវិមាន លោកស្រី Anna Kelly បាននិយាយថា នៅថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ នឹងចូលរួមជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa នៅក្រៅកិច្ចប្រជុំ NATO។

ជំនួបរបស់លោក ត្រាំ ជាមួយលោក ហ្សេលេនស្គី នៅទីក្រុងអង់ការ៉ា គឺស្របពេលកិច្ចប្រឹងប្រែងកំពុងត្រូវបានបង្កើនឡើងវិញ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមអូសបន្លាយ ដែលរុស្ស៉ីបានធ្វើប្រឆាំងអ៊ុយក្រែន កាលពីជាង៤ឆ្នាំមុន។ ក្រោយជួបលោក ហ្សេលេនស្គី លោក ត្រាំ ក៏ត្រូវបានរំពឹងថា នឹងសន្ទនាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ លោក ត្រាំ និងលោក ហ្សលេនស្គី បានជួបគ្នាលើកចុងក្រោយបង្អស់ គឺអំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង កាលពីខែមិថុនា ហើយមេដឹកនាំទាំងពីរ បានឯកភាពគ្នាបង្កើនសម្ពាធលើរុស្ស៉ី។ ទាំងលោក ពូទីន និងលោក ហ្សេលេនស្គី ទើបតែបានសន្ទនាតាមទូរសព្ទ ជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ នាឱកាសខួបទី២៥០នៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក

ដោយឡែក ជំនួបជាមួយប្រធានាធិបតីស៉ីរី លោក al-Sharaa គឺបន្ទាប់ពីលោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងដាម៉ាសអាចចូលពាក់ព័ន្ធផ្នែកយោធានៅឯប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលនិងក្រុមហេសបូឡា ស្ថិតក្នុងសង្រ្គាមជាមួយគ្នា។ ប៉ុន្តែលោក al-Sharaa ដែលត្រូវបានលោក ត្រាំ ទទួលស្វាគមន៍នៅសេតវិមាន កាលពីឆ្នាំ២០២៥ បានបដិសេធកាលពីខែមុនថា ប្រទេសរបស់លោកចង់ស្វែងរក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយលីបង់ មិនមែនយោធានោះទេ៕