* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្យុះទីហ្វុង Bavi នាំខ្យល់ព្យុះដ៏មានឥទ្ធិពល ទៅកាន់កោះប៉ាស៉ីហ្វិកភាគខាងលិច (Video inside)

06-07-2026 11:49

(វែលលីងតោន)៖ ទីភ្នាក់ងារអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ព្យុះទីហ្វុង Bavi កំពុងឆ្លងកាត់កោះ​ Mariana នៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃចន្ទនេះ ដោយបោកបក់លើកោះ Guam, Tinian និង Saipan រួមទាំងនាំខ្យល់ព្យុះដ៏មហន្តរាយលើកោះ Rota។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

ទីភ្នាក់ងារនេះ​ បាន​ព្រមាន​ដល់ប្រជាជន​ឱ្យ​រក​កន្លែង​ជ្រក ខណៈ​ព្យុះ​កម្រិត​ទី ៥ បាន​រំកិល​ឆ្លងកាត់​ជ្រលង​កោះដែល​ផ្នែក​ខ្លះ​ជា​ដែនដី​អាមេរិក​ គឺ​កោះ​ Mariana ​ខាងជើង និង​កោះ Guam មានចម្ងាយ​ប្រហែល ៦ ១១៦គីឡូម៉ែត្រភាគ​ខាងលិច​នៃ​រដ្ឋ Hawaii និងជាង ២ ៤៩៤គីឡូម៉ែត្រភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន។

តាមការព្យាករណ៍ ព្យុះ Bavi នឹងបោកបក់លើកោះ Rota ជាមួយល្បឿនខ្យល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ រីឯកោះ Guam កោះ Tinian កោះ Saipan នឹងជួបប្រទះស្ថានភាពព្យុះត្រូពិចធ្ងន់ធ្ងរ រហូតដល់ព្យុះទីហ្វុង សម្រាប់ថ្ងៃចន្ទនេះ មុនពេលចុះខ្សោយឥទ្ធិពល។ ព្យុះ Bavi កំពុងបង្កើតភ្លៀងធ្លាក់ខ្លាំងកម្រិតពី ៣០ ទៅ ៥១សង់ទីម៉ែត្រ ដែលអាចបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗរហូតដល់យប់ថ្ងៃអង្គារ៕