* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចិនប្រកាសជោគជ័យការបាញ់តេស្តមីស៉ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៉ីហ្វិក នាំឱ្យបណ្តាប្រទេសក្នុងតំបន់ចេញមុខប្រតិកម្ម (Video inside)

06-07-2026 13:38

(ប៉េកាំង)៖ កងទ័ពជើងទឹកចិន បានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃចន្ទនេះ ខណៈបណ្តាប្រទេសនៅក្នុងតំបន់ បាននាំគ្នាចេញមុខប្រតិកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ទី៦ ខែកក្កដានេះ នាវាមុជទឹកយុទ្ធសាស្រ្តមួយគ្រឿងរបស់កងទ័ពជើងទឹកចិន បានបាញ់ដោយជោគជ័យនូវមីស៉ីលយុទ្ធសាស្រ្ត១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៉ីហ្វិក ហើយវាបានធ្លាក់ចំទីតាំងផ្ទៃសមុទ្រដែលត្រូវបានកំណត់ទុក។ Wang បានបន្ថែមថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំរបស់ចិន ហើយបណ្តាប្រទេសពាក់ព័ន្ធ ត្រូវបានផ្តល់ដំណឹងជាមុន។

ការបាញ់តេស្តមីស៉ីលខាងលើ គឺចំថ្ងៃតែមួយដែលចិននិងរុស្ស៉ី ត្រូវចាប់ផ្តើមការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅក្បែរទីក្រុង Qingdao នៅភាគខាងកើតប្រទេសចិន។ ភ្លាមៗវាមិនច្បាស់នោះទេ ថាតើការធ្វើតេស្តនោះ ជាផ្នែកនៃសមយុទ្ធឬយ៉ាងណា។ ក្រុមប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ដូចជាប៉ាពូអាស៉ីនូវែលហ្គីណេ និងនូវែលសេឡង់ បានឱ្យដឹងថា ពួកគេត្រូវបានចិនជូនដំណឹងជាមុន អំពីគម្រោងបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ខណៈអូស្រ្តាលីនិងជប៉ុន បាននាំគ្នាបង្ហាញក្តីកង្វល់ ជុំវិញការធ្វើតេស្តមីស៉ីលរបស់ចិន។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងរ៉ុក្កែតចិន ធ្លាប់បានបាញ់តេស្តក្បាលគ្រាប់សិប្បនិម្មិត១គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រក្បែរដែនដី French Polynesia ដែលស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសបារាំង។ វាគឺជាការបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយលើកដំបូង នៅលើដែនទឹកអន្តរជាតិ គិតក្នុងរយៈពេលជាង៤០ឆ្នាំ។ នាពេលនោះ ក្រុមអ្នកវិភាគបានលើកឡើងថា វាទំនងជាមីស៉ីលទំនើប Dong Feng-31 របស់ចិន ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកម្លាំងខ្លាំង៕