* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ីថាបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង៥០០គ្រឿង ខណៈអ៊ុយក្រែនថា ការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្ស១១នាក់ (Video inside)

06-07-2026 14:25

(មូស្គូ)៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ យោធារុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រុស្ស៉ីបានអះអាងថា យន្តហោះដ្រូនអ៊ុយក្រែនរាប់រយគ្រឿងខាងលើ បានកំណត់គោលដៅមកលើតំបន់រដ្ឋធានីមូស្គូ និងទីក្រុង Saint Petersburg ដែលជាទីក្រុងធំជាងគេទី២ របស់ប្រទេសរុស្ស៉ី ព្រមទាំងតំបន់មួយចំនួនផ្សេងទៀត ប៉ុន្តែពុំបានបញ្ជាក់ថា តើមានមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសដែរឬក៏អត់ទេ។

រីឯអ៊ុយក្រែនវិញ បានអះអាងដែរថា ការវាយប្រហារដោយដ្រូននិងមីស៉ីលរបស់រុស្ស៉ី កាលពីចន្លោះវេលាយប់ឈានចូលថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោច១១នាក់ បង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត ហើយបណ្តាលឱ្យអគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ។ អ៊ុយក្រែនបាននិយាយថា រុស្ស៉ីប្រើមីស៉ីលសរុប៦៨គ្រាប់ ក្នុងនោះមានមីស៉ីលបាលិស្ទីគ២៣គ្រាប់ និងមីស៉ីលល្បឿនលឿនជាង​សំឡេង៦គ្រាប់ រួមជាមួយយន្តហោះដ្រូន៣៥១គ្រឿង។

គួរបញ្ជាក់ថា ការបន្តវាយប្រហារតាមអាកាសដាក់គ្នាទៅមកនេះ គឺនៅមុនកិច្ចប្រជុំកំពូល NATO សប្តាហ៍នេះក្នុងប្រទេសតួកគីយ៉េ ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីព្យាយាមជំរុញកិច្ចប្រឹងប្រែងសាឡើងវិញ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយ ដែលបានផ្ទុះឡើងនៅពេលរុស្ស៉ីសម្រេចឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕