* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អង់គ្លេសរឹតបន្តឹងច្បាប់ ពាក់ព័ន្ធនឹងការផ្តល់ថវិកានយោបាយ ពីសំណាក់បរទេស (Video inside)

06-07-2026 15:02

(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានរឹតបន្តឹងច្បាប់បរិច្ចាគថវិកានយោបាយពីបរទេស ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង បញ្ឈប់លំហូរសាច់ប្រាក់បរទេស ដែលមានឥទ្ធិពលលើការបោះឆ្នោត និងចំពេលមានការព្រួយបារម្ភ ដែលរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន លោក Steve Reed ហៅថាជា «លុយគួរឱ្យសង្ស័យ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦​ ខែកក្កដា ឆ្នាំ២០២៦។

ឆ្នាំមុន រដ្ឋាភិបាលអង់គ្លេស បានបញ្ជាឱ្យពិនិត្យឡើងវិញ ទាក់ទងនឹងអំពើជ្រៀតជ្រែកពីបរទេស ក្នុងឆាកនយោបាយដោយប្រើលុយ បន្ទាប់ពីអតីតអ្នកនយោបាយម្នាក់ក្នុងគណបក្ស Reform UK ត្រូវបានជាប់ពន្ធនាគារពីបទទទួលសំណូក សម្រាប់ការធ្វើសេចក្តីថ្លែងការណ៍គាំទ្ររុស្ស៉ី។

ការពិនិត្យឡើងវិញរកឃើញថា អង់គ្លេស ប្រឈមបញ្ហាលុយពីបរទេសយូរហើយ រួមទាំងជាមួយរុស្ស៉ី ចិន និងអ៉ីរ៉ង់ ដែលព្យាយាមជះឥទ្ធិពល និងធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវដាក់ចេញនូវច្បាប់ថ្មី។ តាមក្រសួងលំនៅដ្ឋានអង់គ្លេស ចាប់ពីពេលនេះទៅ បេក្ខជននយោបាយត្រូវចូលខ្លួនប្រកាស សម្រាប់ថវិកាលើស ២,៩៧៣ពាន់ដុល្លារ ដែលទទួលបានមុនពេលក្លាយជាបេក្ខជន និងបញ្ជាក់ថាប្រភពនៃលុយនេះ។

ច្បាប់ដ៏តឹងរ៉ឹងជាងមុន ក៏មានន័យថា បុគ្គលដែលផ្លាស់ទៅចក្រភពអង់គ្លេសពីបរទេស ត្រូវរស់នៅអចិន្ត្រៃយ៍ក្នុងចក្រភពអង់គ្លេសរយៈពេល ១ឆ្នាំ មុនពេលអាចបរិច្ចាគថវិកានយោបាយ ក្នុងចំនួន ១០០ ០០០ផោន (១៣៣,៣២៩ដុល្លារ) ឬច្រើនជាងនេះ។ ការបរិច្ចាគពីក្រុមហ៊ុននានា ត្រូវវាយតម្លៃទៅលើការចំណាយបង់ពន្ធកន្លងមក ជាជាងប្រាក់ចំណូល ដើម្បីធានាថាមានតែអាជីវកម្ម ដែលមានទំនាក់ទំនងជាមួយចក្រភពអង់គ្លេសស្របច្បាប់ប៉ុណ្ណោះ ទើបអាចបរិច្ចាគបាន។

គួរបញ្ជាក់ថា ​មេដឹកនាំ​​គណបក្ស ​Reform UK​ ដែលជាបក្សប្រឆាំងនៅអង់គ្លេស គឺ​លោក Nigel Farage ​ស្ថិត​ក្រោម​ការ​ស៉ើបអង្កេត​ថា តើ​លោក​គួរ​ប្រកាស​ពី​ថវិកា​ ៦,៦៨លាន​ដុល្លារ ដែលបានមកពី​មហាសេដ្ឋី​រូបិយប័ណ្ណ​ឌីជីថល ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ឬ​អត់ មុន​ពេល​លោក​ឈរឈ្មោះ​ជា​សមាជិក​សភា៕