* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឥណ្ឌា៖ បាក់អគារសម្លាប់មនុស្ស ៦នាក់ក្នុងទីក្រុង Mumbai ខណៈភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង (Video inside)

06-07-2026 16:00

(ញូវដែលី)៖ មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌាមួយនេះ បង្កការជន់លិចផ្លូវថ្នល់ និងសាលារៀនត្រូវបិទទ្វារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលក្រុង Mumbai លោកស្រី Ritu Tawde បាននិយាយថា អគារលំនៅដ្ឋានទ្រុឌទ្រោមមួយ បានដួលរលំកាលពីថ្ងៃអាទិត្យ នៅសង្កាត់ភាគខាងកើតក្រុង ដែលពោរពេញដោយមនុស្សរស់នៅ ធ្វើឱ្យអ្នកស្រុកជាប់ក្រោមគំនរបាក់បែក។ ការស្លាប់កើតមានឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្នែកខ្លះនៃទីក្រុងនេះជាប់គាំង។

ទីភ្នាក់ងារឧតុនិយមឥណ្ឌា បានកត់ត្រារបាយទឹកភ្លៀងកម្រិតជាង ២០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ ការិយាល័យអាកាសធាតុ បានចេញការព្រមានពណ៌ក្រហម សម្រាប់ទីក្រុង Mumbai នាថ្ងៃចន្ទនេះ ដោយព្យាករថានឹងមានភ្លៀងធ្លាក់បន្តទៀត រួមទាំងខ្យល់បោកបក់ខ្លាំង។ ដោយសារផ្លូវថ្នល់រងនូវការជន់លិច អាជ្ញាធរក្រុង Mumbai បានប្រកាសឱ្យសាលារៀននានា ឈប់សម្រាកនៅថ្ងៃចន្ទនេះ៕