* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោ ផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្គ្រោ

06-07-2026 17:49

(ប៉េកាំង)៖ ថ្ងៃទី៦​ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោ បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងម៉ុងតេណេហ្គ្រោ។

លោក Xi Jinping បានថ្លែងថា ចិននិងម៉ុងតេណេហ្រ្គោមាន មិត្តភាពប្រពៃណីដ៏ជ្រាជ្រៅ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូត រវាងចិននិងម៉ុងតេណេហ្រ្គោងអស់រយៈពេល២០ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែគោរពគ្នាដោយសើ្មភាព ដែលបានបង្កើតជាគំរូនៃការរួមរស់ដោយចុះសម្រុងគ្នា និងការអភិវឌ្ឍរួម​រវាងប្រទេសធំនិងតូច។ ខ្ញុំរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយ លោកប្រធានាធិបតី ចាត់ទុកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជា ទីចាប់ផ្តើមថ្មី ដើម្បីបន្តស្នងនិងផ្សព្វផ្សយឱ្យបានទូលំទូលាយនូវមិត្តភាពប្រពៃណី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីដឹកនាំឱ្យទំនាក់ទំនងរវាងចិននិងម៉ុងតេណេហ្រ្គោ ឈានឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក លោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោបានលើកឡើងថា ម៉ុងតេណេហ្គ្រោនិងចិនតែងតែអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមេត្រីភាព ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងយោគយល់គ្នាទៅវិញទៅមក។ ភាគីម៉ុងតេណេហ្គ្រោរីករាយយកឱកាសនៃខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ុងតេណេហ្គ្រោ និងចិន​ ដើម្បីពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពថែមមួយកម្រិតទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍនិងសន្តិភាពនៃសកលលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន