* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បទវិភាគ៖​ ហេតុអ្វីបានជា «ការផលិតដោយចិន» ​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅទូទាំងពិភពលោក?

06-07-2026 17:51

(ប៉េកាំង)៖ "សហគ្រាស​ផលិតម៉ាស៊ីនត្រជាក់​របស់ចិន​ កំពុងប្រញាប់បង្កើនផលិតកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កើនឡើងយ៉ាងខ្លាំង​ពីមួយថ្ងៃទៅមួយថ្ងៃ​នៅប្រទេសអឺរ៉ុបនានា" ​"ផលិតផល​របស់​ចិន​មានតម្លៃថោក​និង​មាន​ភាពងាយស្រួលប្រើ" ​"ផលិតផល​របស់​ចិន​អាច​ដោះ​ស្រាយ​តម្រូវ​ការ​បន្ទាន់​ទោះស្ថិតនៅឆ្ងាយពីគ្នា​ក្តី" ​។ល។ ​ប្រធានបទ​ស្តីពី"ការផលិត​ដោយ​ចិន"​បាន​ធ្វើ​ឱ្យ​សាធារណមតិអន្តរជាតិ​ មានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ​។ ​ក្នុង​រយៈ​ពេល​កន្លងមក​ជាយូរ​មកហើយ ​នីតិវិធី​សម្រាប់​ពិនិត្យនិងអនុម័ត​ឱ្យ ​ដំឡើង​ម៉ាស៊ីន​ត្រជាក់​បែបប្រពៃណី​របស់​អឺរ៉ុប​មានភាពស្មុគស្មាញ​ហើយ​សេវាកម្ម​ដំឡើង​ដោយមនុស្ស​មាន​តម្លៃ​ខ្ពស់ ​។ ​សហគ្រាស​ចិន​បាន​រកឃើញ​យ៉ាងច្បាស់​នូវ​បណ្ហាលំបាក់ទាំងនេះ​ដោយ​បាន​រចនាឡើង​ម៉ាស៊ីន​ត្រជាក់ចល័ត​ដែល​មិន​បាច់​ការ​ចោះរន្ធ​និង​ដំឡើង​ដោយ​ជំនាញ ​ឱ្យ​តែ​ចំណាយ ​១០ ​នាទី ​ប៉ុណ្ណោះ ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​ដំឡើងបាន​ដោយខ្លួនឯង ​។ ​ការឆ្លើយ​តប​ដោយ​ចំ​គោល​ដៅ​ចំពោះ​តម្រូវការទីផ្សារ ​បូក​ជាមួយនឹង​ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញ​លេញ​និង​ដំណើរ​ការ​ នៃ​វិស័យឡូជីស្ទិក​ដ៏​មានប្រសិទ្ធភាពខ្ពស់ ​ផលិតផល​របស់​ចិន​បាន​ផ្តល់​ភាព​ត្រជាក់​ជូន​ដល់​ប្រជាជនអឺរ៉ុប​ទាន់ពេលវេលា។

មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា ​នៅ​ចុងខែមិថុនា ​ឆ្នាំនេះ ​ភាគី​ទាំង​ពីរ ​ចិន​និង​អឺរ៉ុប​បាន​បង្កើត​ឡើង​ជាផ្លូវ​ការ​នូវ​យន្តការពិគ្រោះពិភាក្សា​ស្តីពី​ពាណិជ្ជកម្មនិងការវិនិយោគ ​ក្នុង​គោល​បំណង​សំខាន់​គឺ ​បង្កើន​កិច្ចសន្ទនាខាង​គោលនយោបាយ​ពាណិជ្ជកម្ម​និង​វិនិ​យោគ​ថ្នាក់រដ្ឋមន្ត្រី​ដើម្បី​លំនឹង​ទំនាក់ទំនងទ្វេភាគី​និង​កាន់តែ​មានតុល្យភាព ​។ ​ប្រទេសចិន​មិន​មែន​ជា​មូលហេតុពី​ឫស​គល់​នៃ​បញ្ហា​ដែល​សហភាពអឺរ៉ុប​បាន​និង​កំពុងប្រឈម​នោះទេ ​តែ​ជាដៃគូ​សម្រាប់​ដោះ​ស្រាយ​បញ្ហា។

រឿងរ៉ាវអំពីដៃគូចិនបែបនេះ​កំពុង​កើតឡើង​នៅ​ទូទាំងពិភពលោក ​។ ​នៅ​រដូវក្តៅ​ឆ្នាំនេះ ​ទំនិញ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ដែល​ផលិតនៅទីក្រុងយីអ៊ូ ​ប្រទេសចិន​សម្រេច​បាន​នូវ ការបញ្ជាទិញដ៏ពេញនិយមខ្លាំង ​ម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិន​ បាន​ទទួល​ប្រជាប្រិយភាព​នៅក្នុងទីផ្សារបរទេស ​ផលិតផល​របស់​ចិន​ដូចជា​ខ្សែអុបទិក ​ខ្សែ​កាប​និង​ម៉ូឌុលអុបទិក​ជាដើម​មានប្រជាប្រិយភាពយ៉ាងខ្លាំង ​។ល។ ​លោកស្រី ​Pan ​Yuanyuan ​អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​ធនាគារ​គំនិត​ជាតិ​អំពី​យុទ្ធសាស្ត្រ​ពិភពលោក​នៃ​បណ្ឌិតសភាវិទ្យា​សាស្ត្រ​សង្គម​ចិនបានថ្លែងថា ​ប្រការ​ទាំងនេះ​គឺ​ស្ថិតនៅត្រង់ថា ​ជានិច្ចកាល ​ប្រទេសចិន​តែង​តែ​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់​លើ ​សកល​លោក​និង​ឈ្វេង​យល់​ពី​ព័ត៌មានទីផ្សារ​យ៉ាងច្បាស់ ​ហើយ​ចិន​ក៏​អាច​ផ្តល់​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​ខ្ពស់ ​និង​ដំណោះស្រាយ​ឱ្យបានឆាប់រហ័ស​ដោយ​ពឹងផ្អែកលើ​ប្រព័ន្ធឧស្សាហកម្មដ៏​ពេញ​លេញ ​ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ​និងបណ្តាញឡូជីស្ទិក​ដ៏មាន​ប្រសិទ្ធភាព​ខ្ពស់។

ហេតុអ្វី​បានជា​"ការផលិតដោយចិន"​ទទួលប្រជាប្រិយភាព​យ៉ាខ្លាំង​នៅទូទាំងពិភព​លោក ​? ​ទីមួយ ​គឺ​ដោយសារ​ការរចនាផលិតផល​ដោយចំគោលដៅ​និង​ប្រកបដោយ​គុណ​ភាព​ខ្ពស់ ​។ ​ពី​ការ​ផលិត​ជាពិសេស​នូវ​ទួរប៊ីនខ្យល់​សម្រាប់​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាស​ដែល​មានល្បឿន​ថាមពល​ខ្យល់​ខ្ពស់​ នៅក្នុងតំបន់កូកាស៊ីស​ដល់​ការ​ពង្រឹង​ការគ្រប់គ្រង​កម្ដៅ​អាគុយនិងអភិបាលកិច្ច​ធូលីខ្សាច់​សម្រាប់​ឆ្លើយតប​នឹង​ សីតុណ្ហភាពខ្ពស់​និង​អាកាស​ធាតុ​មានធូលីខ្សាច់​ច្រើន​នៅមជ្ឈិមបូព៌ា​រហូតដល់​ការទទួល​ការបញ្ជាទិញ​តាម​តម្រូវការ​មួយ​ចំនួន​តូចៗ​ សម្រាប់​ម៉ាកយីហោ​ចាប់ផ្តើមអាជីវកម្ម​នៅបរទេស ​វា​សុទ្ធតែ​បង្ហាញ​ពី​សមត្ថភាព​ផ្គត់ផ្គង់​ដែល​កំណត់​តាម​លក្ខខណ្ឌ​រៀងៗខ្លួន​និង​កម្លាំង​ជាក់ស្តែង​ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា​កម្រិតខ្ពស់​ដោយ​ចំគោលដៅ​នៃ"ការផលិតដោយចិន" ​។ ​មិនត្រឹមតែប៉ុណ្ណោះ ​"ការ​ផលិត​ដោយចិន"​ក៏​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​ដែរ ​។ ​សូម​លើក​ឧស្សាហកម្ម​មនុស្ស​យន្ត​ដែល​មាន​ភាពសន្ទុះខ្លាំងក្លា​ធ្វើ​ជាឧទាហរណ៍ ​។ ​នាពេលបច្ចុប្បន្ន​នេះ ​មនុស្ស​យន្ត​របស់​ចិន​មាន​តម្លៃ​ប្រហែល​ជា​មួយភាគបី ​នៃ​ផលិតផលប្រភេទដូចគ្នា​របស់​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​សមត្ថភាព​និង​គុណភាព ​គឺ ​អនុវត្តតាមឬលើសពីស្តង់ដារ​អន្តរជាតិ​ ដែល​ទទួលប្រជា​ប្រិយ​ភាព​យ៉ាងខ្លាំង​ក្នុង​ទីផ្សារសកល ​។

ពី​"ឧបករណ៍​សម្រាប់​បញ្ចុះកម្តៅ​"ដែល​បំពេញចន្លោះខ្វះខាត ​នៃ​ផលិតផល​សាធារណៈ​សម្រាប់​ឱ្យ​អឺរ៉ុប ​ឆ្លើយតប​នឹង​រលកក្តៅ​ដល់​ដ្រូន​ប្រើប្រាស់​ក្នុងវិស័យ​កសិកម្ម​ដែល​អាច​ផ្តល់ ​ដំណោះ​ស្រាយ​ប្រតិបត្តិការ​ដោយ​ចំគោលដៅ ​ប្រសិទ្ធភាពខ្ពស់​និង​ជា​និរន្តរភាព​ជូន​ដល់​កសិករ​របស់​ប្រទេស​ប្រេស៊ីល​រហូតត​ដល់ ​ការ​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិកជាច្រើន​ដើម្បី​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​ជាបន្តបន្ទាប់​ សម្រាប់​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុងតំបន់ ​ប្រទេសចិន​កំពុង​ផ្តល់​ផែន​ការ​ចិន​សម្រាប់​ដោះស្រាយ​បញ្ហា​លំបាក់​របស់​ពិភពលោក​ និង​ជំរុញដល់ការអភិវឌ្ឍរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន