* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅក្នុងពន្ធនាគារស្រីលង្កា សម្លាប់មនុស្ស ២៥នាក់ និងរបួស ១០០នាក់ (Video inside)

06-07-2026 19:41

(កូឡុំបូ)៖ ប្រភពពីកងកម្លាំងប៉ូលិស និងមន្ទីរពេទ្យ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា នៅថ្ងៃចន្ទនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត និងប្រហែល ១០០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ប្រភពបានឱ្យដឹងថា អំពើហិង្សានេះបានផ្ទុះឡើងតាំងពីថ្ងៃអាទិត្យ មកម៉្លេះ រវាងក្រុមអ្នកទោសដែលត្រូវបានកាត់ទោសរួច និងក្រុមជនសង្ស័យដែលកំពុងជាប់ឃុំឃាំងបណ្តោះអាសន្ន នៅក្នុងពន្ធនាគារក្នុងទីក្រុងជាប់មាត់សមុទ្រ នេហ្គុំបូ (Negombo) ដែលស្ថិតនៅចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីពាណិជ្ជកម្មកូឡុំបូ (Colombo)។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលបង្កឱ្យមានការផ្ទុះហិង្សានេះ នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេ។

ប្រភពពីកងកម្លាំងប៉ូលិសបានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការបោសសម្អាតទីតាំងនានានៅក្នុងពន្ធនាគារ ខណៈមន្ត្រីជំនាញកំពុងមមាញឹកក្នុងការប្រមូលទិន្នន័យជាក់លាក់អំពីចំនួនអ្នកស្លាប់ និងអ្នករបួស។ អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ត្រី វ៉ារូណា ហ្គាម៉ាហ្ស (Waruna Gamage) បានបញ្ជាក់ប្រាប់ Reuters ថា កងទ័ពត្រូវបានស្នើសុំឱ្យជួយអន្តរាគមន៍កម្លាំងប៉ូលិស ប៉ុន្តែបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រុងជើងការរង់ចាំបទបញ្ជានៅឡើយ៕