* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ភ្លើងឆេះព្រៃនៅបារាំង បង្ខំឱ្យជម្លៀសពលរដ្ឋជាង ១ម៉ឺននាក់ ខណៈសហភាពអឺរ៉ុបបញ្ជូនយន្តហោះជួយពន្លត់ (Video inside)

06-07-2026 20:43

(អ៊ីល-ស៊ឺ-តេ)៖ អាជ្ញាធរបារាំងបានប្រកាសនៅថ្ងៃចន្ទថា ភ្លើងឆេះព្រៃដ៏សាហាវនៅភាគនិរតីប្រទេស បានបង្ខំឱ្យជម្លៀសប្រជាពលរដ្ឋជាង ១០,០០០នាក់ ចេញពីលំនៅឋាននៅក្បែរព្រំដែនប្រទេសអេស្ប៉ាញ ខណៈខ្យល់បក់បោកខ្លាំងកំពុងធ្វើឱ្យអគ្គិភ័យកាន់តែឆាបឆេះរាលដាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ សហភាពអឺរ៉ុប (EU) បានបញ្ជូនយន្តហោះទម្លាក់ទឹកចំនួន ៤គ្រឿង ពីប្រទេសស៊ីប និងស៊ុយអែត មកជួយកងពន្លត់អគ្គិភ័យបារាំង។ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ភ្លើងបានឆាបឆេះបំផ្លាញផ្ទៃដីប្រមាណ ៤,៦០០ហិកតារួចទៅហើយ ហើយរដ្ឋមន្ត្រីមហាផ្ទៃបារាំងបានសង្កត់ធ្ងន់ថា ស្ថានភាពអាកាសធាតុកំពុងមានការប្រែប្រួលកាន់តែអាក្រក់។ អគ្គិភ័យនេះក៏បានរំខានដល់ការប្រកួតប្រណាំងកង់ Tour de France ផងដែរ ដោយតម្រូវឱ្យមានការរឹតបន្តឹងការចូលរួមពីសាធារណជន ដើម្បីទុកផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់។

ដោយឡែក នៅខាងប្រទេសអេស្ប៉ាញវិញ ភ្លើងបានឆេះបំផ្លាញផ្ទៃដី ២,២០០ហិកតា ភាគច្រើនជាតំបន់ការពារធម្មជាតិ។ ទោះជាយ៉ាងណា អាជ្ញាធរកាតាឡូនៀ (Catalonia) បានបញ្ជាក់ថា ភ្លើងត្រូវបានគ្រប់គ្រងបានហើយ ខណៈប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានបង្កឱ្យមានភ្លើងឆេះព្រៃដោយអចេតនា តាមរយៈការប្រើប្រាស់ម៉ាស៊ីនកាត់ដែកនៅតាមដងផ្លូវ។ បន្ថែមពីនេះ ការជម្លៀសពលរដ្ឋ ៥០០នាក់ផ្សេងទៀត ក៏ត្រូវបានធ្វើឡើងនៅភាគខាងត្បូងកាតាឡូនៀផងដែរ បន្ទាប់ពីភ្លើងឆេះព្រៃរាលដាលចូលឧទ្យានជាតិ៕